ក្រសួង​ឧស្សាហកម្ម ស្នើ​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​តាក់តែង​ច្បាប់​ ស្តីពី​ការគ្រប់គ្រង​ទំនិញ​គ្រោះថ្នាក់​

2022/09/03 02:32:34 am        617

​ភ្នំពេញ​៖ កម្ពុជា កំពុង​ជំរុញ​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​តាក់តែង​សេចក្តីព្រៀង​ច្បាប់​ស្តីពី "​ការគ្រប់គ្រង​ទំនិញ​គ្រោះថ្នាក់ " ឲ្យ​បាន​ឆាប់ៗ ដើម្បី​ទប់ស្កាត់​ឲ្យ​បានជា​អតិបរមា នូវ​រាល់​ការផលិត ការប្រើប្រាស់ ការ​នាំ​ចូល​-​នាំចេញ ការ​ដឹកជញ្ជូន និង​ការ​ស្តុក​ទំនិញ​គ្រោះថ្នាក់ ដើម្បី​បញ្ចៀស​នូវ​មហន្តរាយ​ដល់​មនុស្ស សត្វ បរិស្ថាន និង​សេដ្ឋកិច្ច​-​សង្គម ។​

​ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើកឡើង​ក្នុង​កិច្ចប្រជុំ ស្តីពី​ការបង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំតាក់តែង​សេចក្តីព្រៀង​ច្បាប់ ស្តីពី "​ការគ្រប់គ្រង​ទំនិញ​គ្រោះថ្នាក់ " នៅ​ថ្ងៃទី១ ខែ កញ្ញា ឆ្នាំ ២០២២ នេះ​ថា កិច្ចប្រជុំ គឺ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ នូវ​សមាសភាព​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំតាក់តែង​សេចក្តីព្រៀង​ច្បាប់ ​ស្តីពី "​ការគ្រប់គ្រង​ទំនិញ​គ្រោះថ្នាក់​" និង​ការបង្កើត​ក្រុមការងារ​បច្ចេកទេស​មួយ ជា​សេនាធិការ​បម្រើ​ឲ្យ​ការងារ​នេះ អាច​លេចចេញ​ជា​រូបរៀង​ឲ្យ​បាន​ឆាប់រហ័ស ទាន់ពេលវេលា សម្រាប់​ជា​ផលប្រយោជន៍​ជាតិ​រួម ។

​គណៈកម្មការ​អន្តរក្រសួង​នៅពេលនេះ បានបង្ហាញ​នូវ​ជំហរ​រួមគ្នា អំពី​តម្រូវ​ការចាំបាច់ ក្នុងការ​បន្ត​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ចជាតិ ការការពារ​សុខមាលភាព សុវត្ថិភាព​សាធារណៈ បរិស្ថាន និង​សង្គម ប្រកបដោយ​ការទទួលខុសត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ការគ្រប់គ្រង​ទំនិញ និង​សារធាតុ​គ្រោះថ្នាក់ ដើម្បី​បញ្ចៀស​រាល់​មហន្តរាយ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​

​ច្បាប់​នេះ​មាន​វិសាលភាព​ក្នុងការ​ត្រួតពិនិត្យ ការផលិត ការប្រើប្រាស់ ការនាំ​ចូល​-​នាំចេញ ការដឹកជញ្ជូន និង​ការ​ស្តុក​ទំនិញ​គ្រោះថ្នាក់ ដែល​អាច​បង្ក​មហន្តរាយ​ដល់​មនុស្ស សត្វ បរិស្ថាន និង​សន្តិសុខ​សង្គម ជាពិសេស​គឺ​ទប់ស្កាត់​ឲ្យ​បានជា​អតិបរមា នៃ​ការផលិត​គ្រឿងញៀន ដែល​យក​ចេញពី​សារធាតុ​គីមី​ផ្សំ​ពី​ការ​នាំចូល ជា​កត្តា​ធ្វើ​ឲ្យ​គ្រោះថ្នាក់ និង​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច សង្គមជាតិ​ទាំងមូល​៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm