អនុ​ប្រធានាធិបតី​អា​ហ្ស​ង់​ទីន​បង្ហាញខ្លួន​បន្ទាប់ពី​ការវាយប្រហារ ​ខណៈ​មនុស្ស​រាប់​ពាន់​នាក់​បង្ហា​ញ​ការ​គាំទ្រ​

2022/09/03 06:45:08 pm        641

​អាហ្សង់ទីន៖ អនុ​ប្រធានាធិបតី​ប្រទេស​អា​ហ្ស​ង់​ទីន​លោកស្រី Cristina Fernández បានបង្ហាញ​ខ្លួន​ជា​សាធារណៈលើកដំបូង​កាលពី​ថ្ងៃ​សុក្រ ចាប់តាំងពី​ការប៉ុនប៉ង​ធ្វើឃាត​ជាក់ស្តែង​ដែល​លោកស្រី​បាន​ទទួលរង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។

ដោយ​ដើរ​ចេញពី​លំនៅឋាន លោកស្រី ​Fernández បាន​ស្វាគមន៍​អ្នកគាំទ្រ​ដែល​​កំពុង​អបអរ​លោកស្រី​។ មនុស្ស​រាប់ពាន់នាក់​ទៀ​ត​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីលាន Plaza de Mayo ជា​កន្លែង​ដែល​មេដឹកនាំ​សហជីព អ្នកនយោបាយ អ្នកតស៊ូ​មតិ​សិទ្ធិមនុស្ស និង​អ្នកតំណាង​វប្បធម៌​បាន​ដឹកនាំ​សកម្មភាព​ដ៏​ធំ​មួយ​។ ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ លោកស្រី Fernández បាន​ចុះ​ពីលើ​រថយន្ត​របស់លោក​ស្រី​នៅ​ខាងក្រៅ​អគារ​លំនៅឋាន​របស់លោក​ស្រី ហើយ​បាន​ស្វាគមន៍​អ្នកគាំទ្រ​ជាច្រើន ពេលនោះ​ខ្មាន់កាំភ្លើង​ម្នាក់​បាន​ភ្ជង់​កាំភ្លើង​សំដៅ​លោកស្រី ​ស្ទើរតែ​ជិត​ដល់​មុខ​ហើយ​បាន​កេះកៃ ប៉ុន្តែ​គ្រាប់កាំភ្លើង​មិនបាន​ផ្ទុះ​នោះទេ ​ខណៈ​កាំភ្លើង​នេះ​មាន​គ្រាប់​ចំនួន ​៥​គ្រាប់​។​

អាជ្ញាធរ​តុលាការ និង​អនុវត្ត​ច្បាប់កំពុង​ស៊ើបអង្កេត​ថា ​តើ​ពលរដ្ឋ​ប្រេ​ស៊ី​ល​ដែល​ត្រូវបាន​ឃុំខ្លួន​ជា​ខ្មាន់កាំភ្លើង​តែម្នាក់ឯង ឬថា​តើ​ខ្មាន់កាំភ្លើង​រូបនេះ​ជា​ផ្នែក​នៃ​អង្គការ​ធំ​ណាមួយ​។ សម្ព័ន្ធមិត្ត​របស់លោក​ស្រី Fernández ដែល​ធ្លាប់ជា​ប្រធានាធិបតី​អា​ហ្ស​ង់​ទីន​ពី​ឆ្នាំ2007-2015 បាន​អំពាវនាវ​ឱ្យមាន​ការហែក្បួន​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​របស់​ពួកគេ និង​មិន​ទទួលយក​ឧប្បត្តិហេតុ​បែបនេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        865
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        464
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm