សម្ដេច​តេ​ជោ​គ្រោង​នឹង​ដាក់​ឲ្យ​មាន​ការ​ព្យាបាល​កូ​វីដ​-១៩ ​នៅ​តាម​ផ្ទះ ប្រសិន​បើ​ចំនួន​អ្នក​ឆ្លង​មាន​ការ​កើន​ឡើង​ច្រើន​ទៅ​ៗ​

2021/04/27 09:59:58 am        185

ភ្នំពេញ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​បាន​ស្នើ​ឲ្យ​គណ​:​កម្ម​ការ​អន្តរក្រសួង​ប្រឆាំង​កូ​វីដ-​១៩ ​ត្រៀម​រៀបចំ​ក្រុម​ប្រតិបត្តិ​សម្រាប់​ឈាន​ទៅ​ព្យាបាល​កូ​វីដ​-១៩​ នៅ​តាម​ផ្ទះ ដូច​បណ្ដា​ប្រទេស​ធំៗ​មួយ​ចំនួន ​ដែល​មាន​អ្នក​ឆ្លង​កូ​វីដ​កើន​ឡើង​ច្រើន​ហួស​ ពី​ចំនួន​គ្រូពេទ្យ​ដែល​អាច​ទទួល​ព្យាបាល​បាន ​ដោយ​យើង​ទទួល​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ចំពោះតែ​អ្នក​ជំងឺ​ធ្ងន់​ប៉ុណ្ណោះ​។​

​តាមរយៈ​សារ​បន្ទាន់​ថ្មី​នេះ សម្ដេច​បាន​មានប្រសាសន៍ថា ការ​ត្រៀម​បែបនេះ​ក្នុង​ករណី​មាន​អ្នកជា​តិច តែ​អ្នក​ឆ្លង​ច្រើន ដូច្នេះ​វិធី​ដោះស្រាយ​មានតែ​ទុក​អ្នក​ដែល​មាន​វិជ្ជមាន​កូ​វីដ ​ប៉ុន្តែ​ស្រាល​ទុក​ព្យាបាល​នៅ​តាម​ផ្ទះ​ទៅវិញ ប៉ុន្តែ​ត្រូវ​តែ​មាន​ការវិនិច្ឆ័យ​ឲ្យ​បាន​ច្បាស់ ដែល​ការវិនិច្ឆ័យ​នោះ​ បើ​តាម​យោបល់​សម្ដេច​ស្ថិត​នៅ​លើ​ចំណុច​២ នោះ​អ្នក​ដែល​ត្រូវ​ទុក​នៅ​តាម​ផ្ទះ​ត្រូវ​តែ​មាន​ជំងឺ​ស្រាល ​និង​មាន​ផ្ទះ​សមរម្យ​ដែល​អាច​ព្យាបាល​បាន​។ ​រីឯ​អ្នក​ជំងឺ​ធ្ងន់​ត្រូវតែ​នាំ​យក​មកកាន់​មន្ទីរពេទ្យ​។ ​មួយវិញទៀត​អ្នក​ជំងឺ​ស្រាល ប៉ុន្តែ​ផ្ទះ​របស់​គាត់​មាន​ទំហំ​តូច​ ដែល​អាច​ឆ្លង​រាលដាល​ដល់​ទៅកាន់​គ្រួសារ ​ក៏​ត្រូវ​តែ​នាំ​គាត់​មកកាន់​មន្ទីរពេទ្យ​ដែរ​។ ​សម្ដេច​គិត​ថា ​យ៉ាងហោចណាស់​យើង​ក៏​មាន​ ៥០%​ នៃ​អ្នក​ជំងឺ​ដែលមានលទ្ធភាព ​និង​ចង់​ព្យាបាល​នៅ​តាម​ផ្ទះ​ផង​ដែរ ដោយ​យើង​គ្រាន់តែ​រៀបចំ​នូវ​ក្រុម​ប្រតិបត្តិ​ដើម្បី​តម្រូវ​ថា ​តើ​អ្នក​ជំងឺ​ត្រូវ​ធ្វើ​ដូចម្ដេច សហគមន៍ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ជួយ​មើល​ថែ​ទាំ​គាត់​របៀប​ម៉េច ដើម្បី​កុំ​ឲ្យគាត់​ចេញ​ក្រៅ​ផ្ទះ​។​

ក្រុម​គ្រូពេទ្យ​ត្រូវ​ទៅ​ព្យាបាល​គាត់​ត្រូវ​ធ្វើ​របៀប​ម៉េច ​រួម​នឹង​ការងារ​ដទៃ​ទៀត​ដែល​មាន​ការ​ពាក់ព័ន្ធ​។​ សម្ដេច​គិត​ថា ​យើង​នឹង​អាច​ឈាន​ទៅដល់​ដំណាក់​​កាលនោះ ក្នុង​ករណី​ដែល​ព្រឹត្តិការណ៍​ ២០​កុម្ភៈ មិន​មាន​ការ​ថមថយ​ដូច​ក្នុង​ពេលនេះ​ ជាពិសេស​ក្នុង​ពេលដែល​វា​បាន​នឹង​កំពុង​កើត​នៅ​ភ្នំពេញ​នេះ​។​ ចំពោះ​អ្នក​ដែល​នឹង​ត្រូវ​ព្យាបាល​តាម​ផ្ទះ​ ក៏​ត្រូវ​សម្រួល​រៀបចំ​ជូនពួកគាត់ ដើម្បី​ពួកគាត់​រស់នៅ​បាន​ស្រួល​ ក្រៅពី​ការ​ព្យាបាល​អាច​ជួយ​ឧបត្ថម្ភ​ដល់​ពួកគាត់ តាមរបៀប​ដូចធ្វើ​ចត្តាឡីស័ក​ដោយ​ក្នុង ​១​ថ្ងៃ​ជូន​ ២​ម៉ឺន​រៀល​សម្រាប់​ហូបចុក​នានា​ ដើម្បី​ឲ្យ​អ្នកផ្ទះ​គាត់​ជួយ​រៀបចំ​ម្ហូបអាហារ​ជូន​ពួកគាត់ ​ដើម្បី​បំប៉ន​សម្រាប់​ការ​ព្យាបាល​៕

អត្ថបទ៖ មុតសុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm