អគ្គនាយក​ IAEA និយាយថា ​ស្ថានភាព​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ធ្វើឱ្យ​លោក​ព្រួយបារម្ភ​ខ្លាំង​

2022/09/03 07:05:44 pm        580

​អ៊ុយក្រែន៖ ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​រំពឹងថា​នឹង​បង្កើត​របាយការណ៍​ស្តីពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅ​ដើម​សប្តាហ៍​ក្រោយ​។

ថ្លែង​ពី​អាកាសយានដ្ឋាន​ក្រុង​វី​យែ​នបន្ទាប់ពី​វិល​ត្រលប់​មកពី​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ លោក Rafael Grossi និយាយថា បេសកកម្ម​របស់​ទីភ្នាក់ងារ IAEA នឹង​ចេញផ្សាយ​ការរកឃើញ​ចំពោះ​ការវាយតម្លៃ​ភ្លាមៗ ​ខណៈ​មាន​រូបភាព​ពេញ​លេញ​​ពី​ស្ថានភាព​នៅ​ចុង​សប្តាហ៍​នេះ ដោយ​លោក​នឹងធ្វើ​សេចក្តី​សង្ខេប​ជូន​ដល់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​។ ​លោក Grossi និយាយថា អ្នកជំនាញ​នុយក្លេអ៊ែរ ​៦​នាក់​ក្នុងចំណោម​អ្នកជំនាញ ១៤នាក់របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​នៅតែ​ស្ថិតនៅ​រោងចក្រ Zaporizhzhia ហើយ​នឹងមាន​វត្តមាន​អចិន្ត្រៃយ៍​នៅ​ទីនោះ ដោយ​អ្នកជំនាញ​របស់​យើង ២​នាក់​នឹង​បន្តការងារ​នេះ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ច្បាស់​ថា ​តើ​អ្នកជំនាញ​ទាំង ២នាក់​នឹង​នៅ​រយៈពេល​យូរ​ប៉ុណ្ណា​នោះទេ​។​

​លោក​និយាយថា សកម្មភាព​ និង​ប្រតិបត្តិការ​សឹកកំពុង​កើនឡើង​នៅក្នុង​តំបន់​រោងចក្រ​របស់​ប្រទេស ហើយ​នេះ​ធ្វើ​ឲ្យ​លោក​ព្រួយបារម្ភ​ខ្លាំង​។ ក្រសួងការពារជាតិ​អង់គ្លេស​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការបាញ់​ផ្លោង​បាន​បន្ត​នៅក្នុង​តំបន់​ក្បែរ​រោងចក្រ​ថាមពល ហើយ​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បាន​និយាយ​ថា ការបាញ់​ផ្លោង​របស់​រុស្ស៊ី​បាន​បំផ្លាញ​លំនៅឋាន បំពង់​បង្ហូរ​ឧស្ម័ន និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​នៅក្នុង​ទីក្រុង Nikopol៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        864
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        464
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm