លោក Zelenskyy សាទរ​ការ​ទប់​តម្លៃ​ប្រេង​រុស្ស៊ី​មិន​ឲ្យ​ហក់​ឡើង​របស់​ក្រុម​ប្រទេស ​G7

2022/09/03 07:18:22 pm        667

​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​សុក្រ​បាន​សាទរ​ការ​សម្រេច​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង​ប្រាំពីរ ​ដើម្បី​ដាក់​កម្រិត​លើ​ការ​ទប់​តម្លៃ​ប្រេង​របស់​រុស្ស៊ី​។

លោក Zelenskyy បាន​និយាយ​ថា នៅ​ពេល​ដែល​យន្តការ​នេះ​ត្រូវ​បាន​អនុវត្ត វា​នឹង​ក្លាយ​ជា​ចំណុច​សំខាន់​មួយ​ដើម្បី​ការពារ​ប្រទេស​ជឿនលឿន និង​ទីផ្សារ​ថាមពល​ពី​ការឈ្លានពាន​ដោយ​សង្គ្រាម​ចម្រុះ​របស់​រុស្ស៊ី​។ ​លោក Zelenskyy​ និយាយ​ថា ខ្ញុំ​រំលឹក​អ្នក​គ្រប់​ពេល​ថា ការ​ការពារ​អ៊ុយ​ក្រែ​ន​គឺជា​ការ​ការពារ​អឺរ៉ុប​ទាំង​អស់ ហើយ​មិន​ត្រឹមតែ​ពួក​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពិភព​ប្រជាធិបតេយ្យ​ទាំងមូល​។​ ​ការសន្យា​កាលពី​ថ្ងៃ​សុក្រ​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ក្រុម​ប្រទេស G-7 គឺជា​បំណង​មួយ​ដើម្បី​កំណត់​ប្រាក់ចំណូល​របស់​វិមាន​ក្រឹម​ឡាំង និង​សមត្ថភាព​ក្នុង​ការ​ផ្តល់​មូលនិធិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ខណៈ​នឹង​កាត់​បន្ថយ​ផល​ប៉ះពាល់​ដោយ​សង្គ្រាម​លើ​តម្លៃ​ថាមពល និង​អតិផរណា​។

​ក្រុម​រដ្ឋមន្ត្រី​បាន​និយាយ​ថា ​ពួកគេ​នឹង​ទប់​តម្លៃ​ប្រេង​ហក់​ឡើង​ដោយ​រារាំង​ក្រុមហ៊ុន​ធានារ៉ាប់រង ឬ​ក្រុមហ៊ុន​ដឹកជញ្ជូន​មិន​ឲ្យ​ជួយ​រុស្ស៊ី​លក់​ប្រេង​ក្នុង​តម្លៃ​លើស​ពី​ការកំណត់​។ ​លោក Zelenskyy បាន​ថ្លែង​អំណរគុណ​ដល់​មេដឹកនាំ​អឺរ៉ុប​សម្រាប់​ការ​គាំទ្រ​របស់​ពួកគេ និង​បាន​រំលឹក​ឡើងវិញ​ពី​ភាព​អន្ទះសា​ក្នុង​ការ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        304
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        303
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        294

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm