តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនស្ត្រីសកម្មជនរបស់(LDP)ចំនួន៦នាក់ ដាក់ពន្ធនាគារបណ្តាអាសន្ន

2022/09/03 07:35:36 pm        636

សៀមរាប៖ ស្ត្រីសកម្មជនរបស់គណបក្សLDP ចំនួន៦នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទប្រឆាំងអ្នករាជការសាធារណៈ ។

លោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា ស្ត្រី ទាំង៦នាក់ របស់គណបក្ស (LDP) ដែលសមត្ថកិច្ចឃាត់ខ្លួនបាននៅខាងមុខចំការរបស់លោក ខឹម វាសនា នោះត្រូវបានសម្រេចឱ្យឃុំខ្លួន បណ្តោះអាសន្នដាក់នៅពន្ធនាគារ ខេត្តសៀមរាប។លោក បានបញ្ជាក់ថា ការឃាត់ខ្លួនមនុស្សចំនួន៦នាក់ ដែលជាសកម្មជនអ្នកគាំទ្រគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ (LDP) បានបើករថយន្ត គេចពីបារ៉ាស់ ទី១ រួចទៅបុកបារ៉ាសទី២​របស់​សមត្ថកិច្ច និងប្រឆាំងសមត្ថកិច្ចកំពុងប្រតិបត្តិការ ករណីនេះ ត្រូវបានតុលាការចោទពីបទ "ប្រឆាំងអ្នករាជការសាធារណៈ តាមមាត្រា៥០៣ និង៥០៥ នៃក្រមព្រហ្មទណ្ឌ។

លោកថា ការឃាត់ខ្លួននេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុច​ប៉ុស្តិ៍ហាមឃាត់មុខ ​ដីចម្ការម្រេចរបស់លោក ខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ឡុង សំណាង អធិការស្រុកបន្ទាយស្រី បានប្រាប់ឱ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា នេះថា ​ពិតជាមានការឃាត់មនុស្សចំនួន៦នាក់​ ពិតប្រាកដមែន នៅចំណុចប៉ុស្តិ៍ហាមឃាត់មុខ​ដី​ចម្ការលោកខឹម វាសនា ក្នុងឃុំត្បែងស្រុកបន្ទាយស្រី កាលពីល្ងាចថ្ងៃទី០១ខែកញ្ញា ក្រោមការដឹកនាំ​បញ្ជាផ្ទាល់ពីព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តសៀមរាប។ បន្ទាប់ពីឃាត់ខ្លួន មនុស្ស ទាំង៦នាក់នាក់ក្នុងនោះមាន៖ ទី១ /ឈ្មោះ ឈិត ស្រីឡាង,។ ទី២ /ឈ្មោះ ថុង ដារ៉ាស៊ី ។ ទី៣/ឈ្មោះ អ៊ី សូជីង។ ទី៤ ឈ្មោះ ជុំ ខុម,។ ទី៥/ ឈ្មោះ ភួង សម្ភស្សបូផា និង ទី៦/ ឈ្មោះ កូវ ឡោ ។ អ្នកទាំង៦នាក់ ត្រូវបានបញ្ជូនមកកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការ​នគរបាលខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ​ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

លោក អធិការស្រុកបន្ទាយស្រី បានបញ្ជាក់ទៀតថា ការឃាត់ខ្លួន ​គឺមនុស្សស្រីទាំង៦នាក់ បាន​ជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ ហើយជននោះ​បានជិះរថយន្តទៅបុកបារ៉ាស់​របស់​សមត្ថកិច្ចបាក់អស់២ន្លែង ថែមទៀតផង។

ក្រោយមកបានប្រើហិង្សាមកលើសមត្ថកិច្ចផង ​ទ្រមទាំង​ធ្វើការ​រារាំង​ក្នុងប្រតិបត្តិការ របស់សមត្ថកិច្ចផង។

ជាមួយគ្នានោះ ពួកគេបានជេរសមត្ថកិច្ចបន្រែមទៀតផង ​ទើបសមត្ថកិច្ចអនុវត្តវិធានការច្បាប់។ បច្ចុប្បន្ន ស្ត្រី ទាំង៦នាក់ ត្រូវបានលោកលោក ថេង សំណាង ព្រះរាជអាជ្ញារង សាលាដំបូង និង អមសាលាដំបូងខេត្តសៀមរាប ឱ្យសមត្ថកិច្ចនាំខ្លួនដឹកតាមរថយន្តយកទៅដាក់ពន្ធនាគារស្ថិតនៅ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ជាបណ្តោះអាសន្ន ៕

អត្ថបទ៖ ឈិត សាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm