ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងនាមយុវជនកុំភ្លេចគុណតម្លៃ និងការលះបង់របស់ចាស់ៗ មិនថាក្នុងកីឡា ឬនយោបាយឡើយ

2022/09/03 08:01:16 pm        608

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្នុងនាមយុវជន មិនត្រូវបំភ្លេចគុណតម្លៃ និងការលះបង់របស់ថ្នាក់ដឹកនាំ ឬព្រឹទ្ធាចារ្យជំនាន់មុនឡើយ មិនថាក្នុងវិស័យកីឡា ឬក្នុងនយោបាយ ឬក្នុងអ្វីឡើយ ​អ្វីៗដែលមានសព្វថ្ងៃ ក៏ដោយសារយុវជនជំនាន់មុន ដែលជាថ្នាក់ដឹកនាំបច្ចុប្បន្ននេះដែរ ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ដែលទទួលបន្ទុកអប់រំ យុវជន កីឡា ទេសចរណ៍ ធម្មការ កិច្ចការសាសនា និងវប្បធម៌ មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមប្រកួតទាត់លក្ខណៈមិត្តភាពដណ្ដើមពានរង្វាន់ និងបើករដូវកាលថ្មី នៃក្លិបបាល់ទាត់វ័យចាស់ ប៉េង ហួត នៅព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ ក្នុងនោះ​ក៏មានការចូលរួមពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន រួមជាមួយមន្ដ្រី ពិសេស​អតីតកីឡាករជម្រើសជាតិជាច្រើនផងដែរ ។

ឯកឧត្តម ហ៊ុន ម៉ានីម បានចាត់ទុកការប្រកួតនេះ គឺជាឱកាសជួបជុំប្រកបដោយអត្ថន័យ ដែល​បង្ហាញ​ពីស្មារតី និងទឹកចិត្ត សាមគ្គីភាព ដែលលើសពីការលេងកីឡាដើម្បីសុខភាព ដោយ​មិនប្រកាន់វ័យ ពិសេសគឺការប្រមូលផ្ដុំអតីតកីឡាករជម្រើសជាតិជំនាន់មុន ​ដែលបានចូលនិវត្តន៍ ដើម្បីបាន​ចូលរួមប្រកួតលក្ខណៈមិត្តភាពនេះ ។

ឆ្លៀតឱកាសនោះ ឯកឧត្តម ក៏បានផ្ញើសារមួយចំនួន ដល់យុវជនបច្ចុប្បន្ន ក៏ដូចជាយុវជន​ជំនាន់ក្រោយ ត្រូវស្វែងយល់ពីសង្គម ​និងប្រវត្តិសាស្ដ្រឲ្យបានច្បាស់ ​ហើយមានកត្ដាមួយ ដែល​ត្រូវចង់ចាំ គឺកុំភ្លេចគុណតម្លៃរបស់អ្នកជំនាន់មុន ​ដែលជាថ្នាក់ដឹកនាំបច្ចុប្បន្ន ហើយចាស់់ព្រឹទ្ធាចារ្យ ដែល​បានលះបង់ច្រើនណាស់ ដើម្បីភាពរីកចម្រើនដូចសព្វថ្ងៃ មិនថា ក្នុងកីឡា ឬនយោបាយនោះទេ ។

ទន្ទឹមជាមួយការកៀរគរអតីតកីឡាករចាស់ៗ មកចូលរួមប្រកួតលក្ខណៈមិត្តភាព ​នៅក្លិបបាល់ទាត់ ប៉េង ហួត នេះដែរ លោក សោម រ៉ន ហៅ គ្រូមាំង បានសម្ដែងនូវសេចក្ដីត្រេកអរ​ និងរីករាយជាខ្លាំង ដែល​មានឱកាសជួបជុំ និងសប្បាយរីករាយ ​ពិសេសលោកបាន​រំឭក​ដល់គុណបំណាច់របស់​សម្ដេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ​ដែលធ្វើឲ្យប្រទេសមានសុខសន្ដិភាព និងមានឱកាសលេងកីឡា ដើម្បីសុខភាព ​និងរឹតចំណងមិត្តភាព សាមគ្គីភាព បែបនេះ ។

គួររម្លឹកថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី​សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បន្ទាប់​ពី​បញ្ចប់ការប្រកួតមិត្តភាព ​ដណ្ដើមពានរង្វាន់ ​និងបើករដូវកាលថ្មីនេះ​ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ​ក្នុងនាមប្រធានក្រុមបាល់ទាត់ ប៉េង ហួត​ នឹងរៀបចំ​ឲ្យមានការប្រកួតរៀងរាល់ខែ ដើម្បីរឹតចំណងមិត្តភាព​ សាមគ្គី​ភាព និងទទួលបានសុខភាពល្អផង ​និងជាប្រមូលផ្ដុំជួបជុំ រវាង​កីឡាករចាស់ៗ ​ដែលជាអតីតកីឡាករជម្រើសជាតិជំនាន់មុនផង ៕ អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm