កងទ័ពកម្ពុជា នឹងចូលរួមហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយនៅប្រទេសឡាវ នាសប្តាហ៍ក្រោយ

2022/09/03 08:25:52 pm        589

ភ្នំពេញ៖ នាសប្តាហ៍ក្រោយនេះ កងទ័ពកម្ពុជា នឹងចូលរួមលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះ​មហន្តរាយ​នៅប្រទេសឡាវ ដើម្បីទទួលបានបទពិសោធនបន្ថែមលើប្រតិបត្តិការរុករកជនរងគ្រោះ​ពីករណី​បាក់ដីសង្កត់​ ឬអគាររលំ។

ថ្លែងប្រាប់BTV News នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជា​ការរង ​នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានលេខាធិការ​ដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយនៃក្រសួងការពារជាតិ បានឱ្យដឹងថា យោងតាមកិច្ចព្រមព្រៀងរវាង​រដ្ឋមន្រ្តី​ការពារ​ជាតិកម្ពុជា ឡាវ និងវៀតណាម កាលពីពេលកន្លងទៅ ​គឺឆ្នាំ២០២២នេះ ឡាវត្រូវទទួលធ្វើជាម្ចាស់​ផ្ទះរៀបចំ​ការហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយ ​ក្រោមប្រធានបទ ទប់ទល់គ្រោះមហន្តរាយដោយ​ធម្មជាតិ ​និងដោយការបាក់ដី។

នាយឧត្តមសេនីយ៍ បន្តថា លំហាត់ហ្វឹកហ្វឺនកងទ័ពរប្រទេសទាំង៣ បានត្រៀមរួចរាល់ទាំង​មធ្យោបាយ ដូចជា ឧទ្ធម្ភាគចក្រ រថយន្ត ទូក អូរប័រ និងសម្ភារៈសម្រាប់ជំនាញជាច្រើនប្រភេទ ខណៈថ្ងៃនេះ ​ក្នុងចំណោមកងទ័ពកម្ពុជាសរុប ៧០នាក់ បានចេញដំណើរទៅកាន់ប្រទេសឡាវ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា ​ក្នុងពេលចូលរួមលំហាត់ហ្វឹកហ្វឺននាពេលខាងមុខ កងទ័ព​កម្ពុជា បាននាំនូវសម្ភារៈជំនាញដែលប្រើប្រាស់ក្នុង​ប្រតិបត្តិការកន្លងទៅ ដើម្បីបង្ហាញ​ទៅប្រទេសជាមិត្តផងដែរ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍​ ឥត សារ៉ាត់ ថ្លែងថា ការរៀបចំលំហាត់ហ្វឹកហ្វឺនក្នុងឆ្នាំនេះ កងទ័ពកម្ពុជា​នឹងទទួលបានការដកពិសោធនថ្មីបន្ថែម ពីប្រតិបត្តិការការរុករកជនរង​គ្រោះពីករណី​បាក់ដីសង្កត់​ ឬអគាររលំជាដើម។

គួរបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយ ដែលធ្វើឡើងក្រោមប្រធានទប់ទល់​គ្រោះ​មហន្តរាយ ដោយសារបញ្ហាធម្មជាតិ ​ឬដោយករណីការបាក់ដី ​មានរយៈពេល៨ថ្ងៃ ​ពីថ្ងៃទី០៨ ដល់​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ និងមានកងទ័ពទាំង៣ប្រទេសចូលរួមជិត ៤០០នាក់ ខណៈកង​ទ័ពចូលរួម​ប្រតិបត្តិការ​ហ្វឹកហ្វឺន​របស់កម្ពុជា ​គឺបញ្ជាការដ្ឋាន​ទ័ពពិសេស ​ដែល​ដឹកនាំ​ដោយ​លេខាធិការ​ដ្ឋាន ​សេនាធិការចម្រុះនៃអគ្គបញ្ជាការ ​កងយោធពលខេមរភូមិន្ទ៕ អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm