ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែតចូលរួមប្រកាសសមាជិក-សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប

2022/09/04 01:00:54 am        33

សៀមរាប ៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប,

ឯកឧត្ដម ហ៊ុន ម៉ាណែត បានអបអរសាទរដែលគណបក្សប្រជាជនកម្ពុជា បានកើនសមាជិក-សមាជិកាចំនួនជាងបីពាន់នាក់បន្ថែមទៀត និងសូមស្វាគមន៍សមាជិក-សមាជិកាថ្មីទាំងអស់ ដែលបានសម្រេចចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលមានអាយុកាល ៧១ ឆ្នាំ គិតចាប់តាំងពីការចាប់កំណើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មក ហើយថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់នៃមហាគ្រួសារនេះ បានខិតខំប្រឹងប្រែង និងធ្វើពលិកម្ម គ្រប់បែបយ៉ាង ដោយបាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងជីវិតរស់នៅដោយភាពសុខសាន្តជូនប្រជាជនកម្ពុជា។ ដូចគ្នានេះដែរ ក្នុងរយៈពេលជាង ៤០ ឆ្នាំ កន្លងមកនេះ បើគិតចាប់ពីថ្ងៃរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា គឺគណបក្សយើងមិនដែលបោះបង់ចោលប្រជាជនទ្បើយ ហើយបានរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈទាំងអស់ ដែលទីណាប្រជាជនមានទុក្ខ គឺមានមុខរបស់គណបក្សប្រជាជនកម្ពុជា។ លើសពីនេះ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គទាំងអស់ ដោយមិនគិតអំពីការនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាពពេញលេញជូនជាតិតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រជាង  ៥០០ ឆ្នាំ របស់កម្ពុជា។ ជាងនេះទៅទៀត ក្នុងរយៈពេលជាង ០២ ឆ្នាំចុងក្រោយនេះ សម្តេចតេជោ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកានៃមហាគ្រួសារនេះ ក៏បានការពារ និងសង្គ្រោះជីវិតប្រជាជនខ្មែររាប់លាននាក់ឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់ជូនការព្យាបាល ការចាក់វ៉ាក់សាំង និងការជួយឧបត្ថម្ភដល់ជីវភាពរស់នៅ រហូតឈានដល់ការបើកដំណើរការជាប្រក្រតីទ្បើងវិញផ្នែកសេដ្ឋកិច្ច-សង្គម។ 

យើងទាំងអស់គ្នា ពិតជាមានមោទនភាពចំពោះមហាគ្រួសារមួយនេះណាស់ ហើយនឹងបន្តរួបរួមគ្នាបំពេញភារកិច្ចក្នុងការបម្រើជាតិ និងប្រជាជន តាមរយៈការធ្វើអំពីល្អ និងខិតខំប្រឹងប្រែងដុសខាត់នូវជំនាញ និងចំណេះដឹង ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍសង្គមជាតិ ធានាបាននូវការបើកឱកាសជូនដល់យុវជនយើងពីមួយជំនាន់ទៅមួយជំនាន់ ទាំងឱកាសក្នុងការកសាងសមត្ថភាព និងការកសាងអនាគតតាមរយៈការប្រកបការងារជំនាញនានាទាំងក្នុង និងក្រៅប្រទេស។

គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការការពារសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព បានសេចក្តីថា ជាគណបក្សតែមួយគត់ ដែលតែងបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជាតិ និងប្រជាជន ហើយជោគជ័យរបស់គណបក្សយើងកន្លងមកនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីភាពចាស់ទុំខាងនយោបាយ ដូច្នេះ យើងទាំងអស់គ្នាជាសមាជិក-សមាជិការបស់គណបក្ស ត្រូវបន្តការថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់គណបក្ស និងបន្តពង្រឹងកត្ដាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ជានិច្ចនិរន្តរ៍។ ទន្ទឹមនឹងនេះ មោទនភាពនៃភាពជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិកន្លងមកនេះ គឺជាការផ្ដល់នូវភាពយុតិ្តធម៌ និងសច្ចធម៌យ៉ាងពិតប្រាកដរបស់ប្រជាជន ជូនចំពោះ សម្ដេចតេជោ ដែលបាន និងកំពុងខិតខំប្រឹងប្រែងធ្វើពលិកម្មគ្រប់បែបយ៉ាងទាំងអស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជន និងការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។ ឈរលើមូលដ្ឋាននេះ ជាបេសកកម្មរួមរបស់យើងទាំងអស់គ្នា គឺយើងត្រូវបន្តការចូលរួមបម្រើប្រជាជនឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ពិសេស គឺការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជាឱ្យបានគង់វង្សតរៀងទៅ។

សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្តរបស់ក្រុមការងារគណបក្សថ្នាក់កណ្តាលគ្រប់ថ្នាក់ ព្រមទាំងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប និងស្ថាប័នចំណុះ ក្នុងការបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្ដមបម្រើប្រជាជន ដែលបុព្វហេតុដ៏ត្រឹមត្រូវ និងឥតងាករេរបស់គណបក្ស ហើយសូមបន្តសកម្មភាពផ្សារភ្ជាប់ទំនាក់ទំនងឱ្យបានជិតស្និទ្ធ និងកសាងអំពើល្អជាមួយប្រជាជន ព្រោះថានេះគឺជាការតបស្នងសងគុណដ៏កតញ្ញូបំផុតជូនចំពោះប្រជាជន ដែលតែងបានផ្តល់នូវការគាំទ្រ និងបានបោះឆ្នោតជូនគណបក្សយើងគ្រប់ៗអាណត្តិកន្លងមក។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm