អគ្គិភ័យ​បាន​បំផ្លាញ​ជំរំ​ជន​ភៀស​ខ្លួន​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​នៅ​លើ​កោះ​ឡេស​បូស​ប្រទេស​ក្រិ​ក

2021/04/27 09:59:58 am        28

​​ក្រិ​ក៖ ជំរំ​ជនភៀសខ្លួន​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​គឺ​ម៉ូ​រី​យ៉ា ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយសារ​អគ្គិភ័យ​ដ៏​ធំ​មួយ​ ដែល​បាន​ឆាបឆេះ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ​នៅ​ទីតាំង​ដែល​មាន​មនុស្ស​កកកុញ​នៅ​លើ​កោះ​ឡេ​ប​បូស របស់​ប្រទេស​ក្រិ​ក​។ ​ក្រុម​អាជ្ញាធរ​ក្រិ​ក​ជឿ​ជាក់​ថា ​អគ្គិភ័យ​ត្រូវ​បាន​បង្ក​ឲ្យ​ឆេះ​ដោយ​អ្នក​រស់​នៅ​ក្នុង​ជំរំ​ម៉ូ​រី​យ៉ា ដែល​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​ចំពោះ​វិធាន​ការ​បិទ​ដែល​ទាក់ទង​នឹង​វីរុស​កូ​រ៉ូ​ណា​។

ជំរំ​នេះ​បាន​ស្ថិត​នៅ​ក្រោម​វិធាន​ការ​បិទ​ បន្ទាប់ពី​មនុស្ស ៣៥​នាក់​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​ Covid-19 កាលពីដើម​សប្ដាហ៍​នេះ​។ ​ជំរំ​ជនភៀសខ្លួន​នេះ​មាន​មនុស្ស​រស់នៅ​ប្រមាណ ១៣.០០០​នាក់​ដែល​ច្រើនជាង ៦​ដង​នៃ​សមត្ថភាព​អតិបរមា​របស់​មនុស្ស​ ដែល​តម្រូវ​ឲ្យ​ស្នាក់នៅ​បាន​ត្រឹម​តែ ២២០០​នាក់​។ យោង​តាម​ទីភ្នាក់ងារ​ជន​ភៀសខ្លួន​ របស់​អង្គការសហប្រជាជាតិ​បាន​ឱ្យ​ដឹង​ថា ​កុមារ​ជាង ៤.០០០​នាក់​ក្នុង​នោះ​មាន​ទាំង​អនីតិជន ៤០៧​នាក់​ដែល​ពុំ​មាន​សាច់ញាតិ​រស់នៅ​ជាមួយ​ក្នុង​ជំរំ​នេះ​។​ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​តាម​ទូរទស្សន៍​មួយ​ នាយករដ្ឋមន្ត្រី​ក្រិ​ក​លោក ​Kyriakos Mitsotakis បាន​ប្រកាស​ភាព​អាសន្ន​នៅ​លើ​កោះ​នេះ ដោយ​ថ្កោលទោស​ក្រុម​កុប​ករ​ដែល​បាន​បង្ក​ឲ្យ​ឆេះ​។​ មិន​មាន​របាយការណ៍​អំពី​ចំនួន​អ្នក​រង​របួស​ទេ​ ប៉ុន្តែ​លោក George Moutafis​ អ្នក​ថតរូប​បាន​ប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​ក្រិ​ក​មេ​ហ្គាថា ​ជំរំ​នេះ​ត្រូវ​បាន​ភ្លើង​ឆេះ​ “​បំផ្លាញ​ទាំងស្រុង​“៕

អត្ថបទ៖ សុខ​មាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        38
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        38
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm