ខេមរៈ​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​រៀបចំ​កម្មវិធី​អបអរ​ថ្ងៃ “Teakwondo Day”

2022/09/05 06:34:27 pm        93

​តេ​ក្វាន់​ដូ​៖ ខេមរៈ​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​កាលពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២២ ម្សិលមិញបានរៀបចំ​កម្មវិធី​អបអរសាទរទិវា​តេ​ក្វាន់​ដូ ឬ​ Teakwondo Day ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​សិស្ស​គុន​មកពី​បណ្ដា​ក្លិប​សមាជិក​សហព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​សរុប ១៦៣​នាក់​ចូលរួម។​

​លោក​បណ្ឌិត ជ្រិ​ន សុធា អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ការជួបជុំ​សិស្ស​គុន​តេ​ក្វាន់​ដូ​ WT ​នេះគឺ​ស្របពេល​ពិភពលោក​បានរៀបចំ​ក​ម្ម​វិធី​ Teakwondo Day ​ដើម្បី​រំលឹក​ពី​គុណ​តម្លៃ​កីឡា​តេ​ក្វាន់​ដូ ដែលជា​ប្រភេទ​កីឡា​អូឡាំពិក និង​ការ​ហាត់ប្រាណ​សម័យថ្មីដល់​ប្រជាពលរដ្ឋ ពិសេស​កីឡាករ​-​កីឡាការិនី​ប្រមាណ ៨​លាន​នាក់ដែល​កំពុង​ប្រកប​អាជីព​កីឡា​នេះនៅ ២០០​ប្រទេស។​ ​លោក ឆ​យ យ៉ុង​សុក តំណាង​ឲ្យ​បណ្ឌិត្យសភា​តេ​ក្វាន់​ដូ​កម្ពុជាបាន​ឲ្យ​ដឹងថា កម្មវិធី​នេះតែង​រៀបចំ​រៀងរាល់ឆ្នាំនៅ​ទូទាំង​ពិភពលោក ដោយមាន​សិស្ស​គុន​រាប់លាន​នាក់​ចូលរួមដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​ពី​ការលេង​កីឡា​ដើម្បី​សុខភាព ក៏ដូចជា​បង្កើន​ភាពរ​ហ័សរ​ហួន​ផង និង​ជំរុញ​ការអភិវឌ្ឍ​ប្រភេទ​កីឡា​អូឡាំពិក​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​ផងដែរ កម្ពុជាក្នុងនាម​សមាជិក​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​អន្ដរជាតិ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធក៏​តែង​រៀបចំ​ជារឿយៗ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        121
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm