កំណើន​អ្នកស្លាប់​ដោយ​ទឹក​ជំនន់​នៅ​ប៉ា​គី​ស្ថាន​ឡើង​ដល់ ​១,២៨០​នាក់ ហើយ​មួយ​ភាគ​បី​គឺជា​កុមារ

2022/09/05 07:15:30 pm        568

​ប៉ា​គី​ស្ថាន៖ ទីភ្នាក់ងារ​មនុស្សធម៌​បាន​ព្រមាន​ថា ប្រទេស​ប៉ា​គី​ស្ថាន​ត្រូវការ​ជំនួយ​រយៈពេល​វែង ខណៈ​កំណើន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់​ដ៏​មហន្តរាយ​នៅតែ​បន្ត​កើនឡើង​។ ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​របស់​ប្រទេសបាន​រាយការណ៍​ថា ​ចំនួន​អ្នកស្លាប់​សរុប​ចាប់តាំងពី​ថ្ងៃទី១៤ ខែមិថុនា​បាន​កើន​ឡើង​ដល់ ១,២៨២នាក់​គិត​ត្រឹម​ថ្ងៃ​សៅរ៍ ហើយ​ជិត​មួយ​ភាគបី​នៃ​ជនរងគ្រោះ​គឺជា​កុមារ​។

កាលពី​ថ្ងៃ​សៅរ៍​តែមួយ​ថ្ងៃ​មាន​អ្នក​ស្លាប់​ចំនួន ៥៧​នាក់​បន្ថែម​ទៀតក្នុង​នោះ ២៥​នាក់​ជា​កុមារ​។ ទីភ្នាក់ងារ​ផ្តល់ជំនួយ​បាន​ព្រមាន​ថា វិបត្តិ​របស់​ប្រទេស​នេះ​គឺ​នៅ​វែងឆ្ងាយ ហើយ​នៅពេលដែល​គ្រោះមហន្តរាយ​នៅតែ​បន្ត​កើតមាន កុមារ​នឹង​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​។​ ​ទឹកជំនន់ដែល​បណ្តាល​មក​ពី​ទឹកភ្លៀង​មូសុង និង​ផ្ទាំង​ទឹកកករលាយ​នៅ​ក្នុង​តំបន់​ភ្នំ​ភាគ​ខាងជើង​ប្រទេស​ប៉ា​គី​ស្ថាន ត្រូវ​បាន​ចាត់ទុកថា​មហន្តរាយ​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​។​ ​យោង​​តាម​រូបភាព​ផ្កាយរណប​ពី​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប រដ្ឋាភិបាល និង​អង្គការ​ផ្តល់​ជំនួយ​បាន​និយាយ​ថា មនុស្ស​ជាង ៣៣​លាន​នាក់​បាន​រង​ផល​ប៉ះ​ពាល់ ហើយ​ច្រើនជាង​មួយ​ភាគ​បី​នៃ​ប្រទេស​នេះ​បាន​ជន់​លិច​ដោយ​ទឹកជំនន់​។

យោង​តាម​អង្គការ​យូ​នី​សេ​ហ្វ​បាន​និយាយ​ថា ក្នុងចំណោម​ជនរងគ្រោះ កុមារ​ច្រើនជាង ៣​លាន​នាក់​កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​បន្ទាន់ ដោយសារ​ហានិភ័យ​នៃ​ជំងឺ​បង្កឡើង​ដោយ​ទឹកជំនន់ ការ​លង់ទឹក និង​កង្វះ​អាហារូបត្ថម្ភ​។ ទឹកជំនន់​បាន​បំផ្លាញ ឬ​ធ្វើ​ឲ្យ​ខូចខាត​សាលារៀន​ចំនួន ១៧,៥៦៦​កន្លែង​នៅ​ទូទាំង​ប្រទេស ដែល​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​កុមារ​បន្ថែមទៀត ​បន្ទាប់​ពី​ការបិទ​រយៈពេល​ពីរ​ឆ្នាំ​ដោយសារ​ជំងឺ Covid-19​។​ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិកំពុងផ្តល់​ជំនួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រោះ​ប្រទេស​ប៉ា​គី​ស្ថាន តាម​រយៈ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ និង​ការផ្តល់​មូលនិធិ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        201
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        185
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        256

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm