សណ្ឋាគារនិងផ្ទះសំណាក់ បើកដំណើរការឡើងវិញក្រោយកូវីដធូរស្រាល បានបង្កើតការងារជាង ៧០ភាគរយ

2022/09/05 07:53:20 pm        519

ភ្នំពេញ៖ របាយការណ៍ក្នុងក្រសួងទេសចរណ៍ បានឱ្យដឹងថា គ្រប់សេវាស្នាក់នៅនិងអាជីវកម្ម​អាហារដ្ឋាន​ ដែលបាននិងកំពុងបានបើកឡើងវិញ ក្នុងអំឡុងពេលនេះ គឺបានទាក់ទាញបុគ្គលិក​កម្មករ​និយោជិក​ចូលបំរើការងារបានប្រមាណជាង ៧០%។

នៅក្នុងរបាយការណ៍ បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះ កម្ពុជា បាន​ទទួលភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកើនដល់ ១លាននាក់ និងមាន​អាជីវកម្ម​សេវាកម្មស្នាក់នៅចំនួន ៥២០ទីតាំងកំពុងបើកដំណើរការ, និងមានអាជីវកម្មសេវាស្នាក់នៅជាង ២២០ទីតាំងទៀតបន្តផ្អាក។

ដោយឡែកភោជនីយដ្ឋានវិញគឺមានជាង ២ពាន់កន្លែងកំពុងបើកដំណើរការ និង៣៦៣ទីតាំងទៀត​បានបន្តផ្អាក ហើយសម្រាប់អាជីវកម្មសេវាស្នាក់នៅ និងភោជនីយដ្ឋាន​ដែលបើកនោះគឺ បើក​មិនទាន់បានពេញលេញនៅឡើយទេ​ ពោលភាគច្រើនបើកតែត្រឹម៥០% នៃទំហំទីតាំងអាជីវកម្ម​សរុប និងបានជ្រើសរើសបុគ្គលិកចូលបំរើការវិញ ​មានប្រមាណ៧០%។

បើតាមអ្នកគ្រប់គ្រងសណ្ឋាគារ ឡង លីវ និងសណ្ឋាគារEmion នៅរាជធានីភ្នំពេញ ថ្លែង​ប្រាប់BTVនៅថ្ងៃទី៥ ខែកញ្ញានេះថា ​ក្នុងអាជីវកម្មទេសចរណ៍របស់លោក បច្ចុប្បន្នផ្នែក​សណ្ឋាគារ​បានបើកដំណើរការវិញមិនទាន់បានពេញលេញទេ ខណៈផ្នែកអាហារដ្ឋាន​ក្នុង​សណ្ឋាគារគឺមិនទាន់​បានបើកដំណើរការវិញទេ ហើយអាជីវកម្មទេសចរណ៍ក៏កំពុងជួបប្រឈម​ការលំបាករើសបុគ្គលិក​ចូលមក​បំរើការវិញផងដែរ។

សម្រាប់ការបើកដំណើរការអាជីវកម្មទេសចរណ៍នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានវាយតម្លៃជារួមថា បុគ្គលិកបំរើការងារក្នុងវិស័យទេសចរណ៍នៅក្នុងអំឡុងពេលនេះ​មួយ​ចំនួនធំៗ​គេមិនទាន់ចូលបំរើការងារវិញដោយសារគេរងចាំចំនួនភ្ញៀវទេសចរអន្តរជាតិ មក​ទស្សនាកម្ពុជា​ មានចំនួនច្រើនដូចដើមវិញ ហើយខ្លះទៀត គេក៏បានផ្លាស់ប្តូរជំនាញទៅបំរើការងារ​ផ្សេង​ក្រៅ​ពីវិស័យទេសចរណ៍។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំគ្មានវិបត្តិកូវីដ១៩ទូទាំងប្រទេសមានបុគ្គលិកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍បំរើការតាមអាជីវកម្មនានាមានប្រមាណជាង៦៥ម៉ឺននាក់ ខណៈបច្ចុប្បន្នក្រសួង​ទេសចរណ៍បានបណ្តុះបណ្តាលជំនាញថ្មីក្នុងវិស័យទេសចរណ៍បានប្រមាណជិត៥៧០០០នាក់៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        91
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm