លោកជំទាវ ឃួន សុដារី ជួបពិភាក្សាការងារជាមួយប្រតិភូក្រុមប្រឹក្សាទឹកអាស៊ី ពាក់ព័ន្ធការប្រើប្រាស់ទឹកនៅកម្ពុជា

2022/09/05 08:18:39 pm        663

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាជាតិ បានអនុញ្ញាត​ឱ្យប្រតិភូក្រុមប្រឹក្សាទឹកនៃសភាអាស៊ី ដឹកនាំដោយឯកឧត្តម Yongdeok Cho អគ្គលេខាធិការក្រុម​ប្រឹក្សា​ទឹកអាស៊ី (Asian Water Council-AWC) ​ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារ​មួយចំនួនពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាទឹក​ នៃសភាអាស៊ីលើកទី៥ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​នាឆ្នាំ២០២៣ ខាងមុខនេះ ។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និង​សូមស្វាគមន៍យ៉ាងកក់ក្ដៅ ​ចំពោះប្រតិភូក្រុមប្រឹក្សាទឹកអាស៊ី ក្នុងដំណើរទស្សនកិច្ចការងារ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ​ជាពិសេសរដ្ឋសភាជាតិនាពេលនេះ ។

លោកជំទាវ មានប្រសាសន៍ថា ​សារៈសំខាន់នៃទឹកដែលជាតម្រូវការបឋម យ៉ាងចាំបាច់បំផុត​របស់​មនុស្ស ដោយទឹកជាធាតុផ្សំដ៏សំខាន់បំផុតសម្រាប់គ្រប់ផលិតកម្ម ​ប្រកបដោយចីរភាព ជាមូលដ្ឋាន​គ្រឹះនៃសន្តិសុខស្បៀង​ និងជាប្រភពចម្បងនៃជីវភាព ​របស់ប្រជាជនទូទាំងសកលលោក ។

លោកជំទាវ ឃួន សុដារី បន្ថែមថា ​សន្តិសុខទឹកមានសារៈសំខាន់ ហើយមានពាក់ព័ន្ធទៅនឹងវិស័យ​ច្រើន​រួមគ្នាក្នុងការគ្រប់គ្រងទឹក​ ដូចជាវិទ្យាសាស្រ្ត ​បច្ចេកវិទ្យា បរិស្ថាន សង្គម និងនយោបាយ​ជាដើម ជាងនេះទៅទៀត ​ការគ្រប់គ្រងត្រួតពិនិត្យបរិមាណ ​និងគុណភាពទឹក ​មានកិច្ចការងារ និង​អ្នកជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើន កសាងហេដ្ឋារចនាសម្ព័ន្ធទឹក អន្តរាគមន៍ និង កិច្ចការពារ​ផ្សេងៗ សំដៅរក្សាចីរភាពប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន ព្រមទាំងរក្សាសេវាសម្រាប់តម្រូវ​ផ្គត់ផ្គង់​ដល់​មនុស្ស និងសេដ្ឋកិច្ច ។

ក្នុងជំនួបនោះ ឯកឧត្តម Yongdeok Cho បានថ្លែងអំណរគុណជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានចំណាយពេលវេលាដ៏មាមាញឹក​ជួបប្រតិភូក្រុមប្រឹក្សាទឹកអាស៊ីនាពេលនេះ ។

ជាមួយនេះ ឯកឧត្តមបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ សម្តេចសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទៅសាធារណរដ្ឋកូរ៉េ កាលពីខែមេសា ឆ្នាំ២០២២នេះ ដោយទទួលបានលទ្ធផល​ដ៏ត្រចះត្រចង់ ។ នាដំណើរទស្សនកិច្ចនាពេលនោះ ឯកឧត្តម Byun Jaeill ប្រធានក្រុមមិត្តភាពកូរ៉េ-កម្ពុជា និងជាប្រធានក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (AAWC) បានថ្លែងអំណរគុណចំពោះសភាកម្ពុជា​ដែលបានចាត់តាំង ​ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភាកម្ពុជា​ចូលរួម​ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទឹកនៃសភាអាស៊ី លើកទី៤ ​នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២២ និងបានសម្តែង​នូវការរីករាយដែលកម្ពុជា​បានឯកភាពរៀបចំ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាទឹក នៃសភាអាស៊ីលើកទី៥ ​នាឆ្នាំ២០២៣ខាងមុខ ។

គូសបញ្ជាក់ថា កិច្ចប្រជុំលើកទី៤ របស់ AAWC ក៏បានអនុម័តលើគម្រោងមួយ ក្រោមកម្មវិធី​សុខុមាលភាព​ទឹកស្អាត AAWC នៅស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ ។

គម្រោងនេះ មានថវិកាចំនួន ៩៩៨លានវ៉ុនកូរ៉េ ប្រមាណ៧៤៨,៩៤៥ដុល្លារ ក្នុងគោលបំណងបង្កើតផែនការមេសម្រាប់សន្តិសុខទឹកក្នុងស្រុកគងពិសី ដោយមានក្រសួងឧតុនិយម និងធនធានទឹក ជាភ្នាក់ងារអនុវត្តគម្រោង ៕ អត្ថបទ បាន សុខរិទ្ធិ, រូបភាពវ៉ាន់ ណារិទ្ធ


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        33
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm