អាណាព្យាលបាលទន្ទឹងចាំការចាកចេញរបស់កូនចៅពីការជួបជុំ ខណៈថ្ងៃកំណត់រំសាយបានមកដល់

2022/09/05 09:19:54 pm        728

សៀមរាប៖ ជាថ្មីម្តងទៀត អាណាព្យាបាលរស់នៅតាមបណ្តាខេត្តផ្សេងៗ នៅថ្ងៃទី៥ខែកញ្ញានេះ បានមកទីកន្លែង​ប្រមូល​ផ្ដុំដែលរៀបចំ​ដោយប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងបំណងដង្ហោយហៅ​សាច់ញាតិ​ឲ្យចាកចេញពី​ជុំរុំ​លោក ខឹម វាសនា ត្រលប់ទៅស្រុកកំណើតវិញ។

ស្ត្រីជាម្តាយម្នាក់ទៀត មកពីខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៥ខែកញ្ញានេះ ​បានទ្រហោយំនៅ​ទីកន្លែង​ប្រមូល​ផ្ដុំ រៀបចំដោយលោក​ ខឹម វាសានា ​ប្រធានគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ព្រោះកូនស្រី​ជា​ទីស្រឡាញ់របស់ខ្លួន​ ត្រូវបានអន្ទងឱ្យចូលទៅរស់នៅក្នុងចម្ការលោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប​ មិនព្រមចេញមកជួបខ្លួននោះឡើយ។

ស្ត្រីនោះបានស្រែកយំ ​ដោយពោលពាក្យយ៉ាងដូច្នេះថា​ ឱកូនស្រីម្តាយ បានរៀនខ្ពង់ខ្ពស់​ល្អណាស់កូនស្រីម្តាយ​​។

នៅថ្ងៃទី០៥ ខែកញ្ញា នេះ ជាថ្ងៃកំណត់ដែលលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​សន្យារំសាយការជួបជុំរបស់ខ្លួននៅលើដីចម្ការក្នុងស្រុកបន្ទាយស្រី ​ខេត្តសៀមរាប។ ប៉ុន្តែបើមិនរំសាយទេនោះ អាជ្ញាធរ នឹងចាត់វិធានការទៅតាមអ្វីដែលបានសន្យា។នេះបើតាមប្រសាសន៍លោកទៀ សីហា អភិបាលខេត្តសៀមរាប។

លោក បន្តថា មកដល់ព្រលប់ថ្ងៃទី០៤ ខែកញ្ញានេះ ប្រជាពលរដ្ឋដែលបានទៅប្រមូលផ្តុំនៅ​ចម្ការ​របស់លោក ខឹម វាសនា នៅសល់តែជាង ១ពាន់នាក់ទៀតប៉ុណ្ណោះ ក្រៅពីនោះបាន​រំសាយអស់ហើយ។ សម្រាប់ពាក្យបណ្តឹងទទួល​បានពី​សាច់ញាតិ​ទទួល​បានប្រមាណជាង ៧០ពាក្យបណ្តឹង។

កាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅថ្មីនេះ​ មានចលនាបំផុសបំផុលមនុស្សឱ្យទៅស្នាក់នៅជុំគ្នានៅ​ដីចម្ការរបស់លោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ​ខេត្តសៀមរាប ក្រោមការសាបព្រោះពាក្យ​ចចាម​អារាម​មាន​គ្រោះរញ្ជួញដី ​និងទឹកលិចលង់ពិភពលោកជាដើម។

ប្រជាពលរដ្ឋ​មានជំនឿលើការ​ឃោសនា​គ្រប់រាជធានីខេត្ត រួមទាំង​ពលករ​បម្រើ​ការក្រៅប្រទេស​រួមមាន៖ កូរ៉េខាងត្បូង ជប៉ុន និងថៃផង ​បានចាកចេញពីលំនៅឋាន ​ចាកចេញពីកន្លែងការងារ សម្រុក​ទៅរស់នៅក្នុងចម្ការ ដែល​គេ​ឃោសនាថាជាទីតាំងតែមួយគត់គេចផុតពីគ្រោះ​មហន្តរាយ​ពិភពលោក។យ៉ាងណាក៏​ដោយគិតមកដល់ពេល​ គេមិនទាន់ឃើញមានការគ្រោះរញ្ជួញដី និង​ទឹកលិចលង់ពិភពលោកនោះទេ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        83
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        150
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm