Coco Gauff ឡើង​វគ្គ ៨​នាក់​ចុងក្រោយ US Open លើកដំបូង​ក្នុង​អាជីព

2022/09/05 09:37:17 pm        53

​វាយ​កូន​បាល់៖ កីឡាការិនី​អាមេរិក Coco Gauff បាន​ឈានឡើង​វគ្គ ៨នាក់​ចុងក្រោយ Grand Slam, US Open ជា​លើកដំបូង​ក្នុង​អាជីព​ក្រោយ​យកឈ្នះ​កីឡាការិនី​ចិន Zhang Shuai​។ ​​កីឡាការិនី​អាមេរិក​លំដាប់​លេខ ១២ រូបនេះ​បាន​យកឈ្នះ​ដោយ​លទ្ធផល ៧-៥ និង ៧-៥ លើ Zhang Shuai ដើម្បី​បន្តដំណើរ​ជួប​ជាមួយ​កីឡាការិនី Caroline Garcia នៅ​វគ្គ ៨នាក់​ចុងក្រោយ​។

​​Coco Gauff ដែល​គេ​ស្គាល់​ថា​ជា Serena Williams តូច​នោះមិនទាន់​ចាញ់​មួយ​សិត​ឡើយ​នៅ US Open ឆ្នាំនេះ តែ​និមិត្តរូប​របស់​នាង​គឺ​កីឡាការិនី Serena Williams ដែលជា​ជើងឯក Grand Slam ២៣លើក​នោះបាន​ធ្លាក់​ចេញពី​ការប្រកួត​ហើយ​ក្រោយ​ចាញ់​កីឡាការិនី​អូស្ត្រាលី Ajla Tomljanovic កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។ ​​Serena Williams ដែល​នឹង​ឈានចូល​វ័យ ៤១ឆ្នាំ​នៅ​ខែក្រោយ​នោះបាន​លា​អ្នកគាំទ្រ​របស់​នាង​ទាំង​ទឹកភ្នែក ក្រោយ​បញ្ចប់​បេសកកម្ម​នៅ US Open និង​ជា​ព្រឹត្តិការណ៍​ចុងក្រោយ​នៃ​អាជីព​វាយ​កូន​បាល់​របស់ខ្លួន​។

​​ងាក​មកដល់​លទ្ធផល​ផ្សេងទៀត​ផ្នែក​នារី​នេះដែរ កីឡាការិនី​អេ​ស្ប៉ា​ញ Caroline Garcia បាន​បន្ត​ស្ថិតិ​មិន​ចាញ់ ១០ប្រកួត​ជាប់​គ្នា​របស់ខ្លួន​ក្រោយ​យកឈ្នះ​កីឡាការិនី​អាមេរិក Riske-Amritraj ៦-៤ និង ៦-១​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Caroline Garcia ឡើង​វគ្គ ៨នាក់​ចុងក្រោយ​នៅ Grand Slam ម្តងទៀត បន្ទាប់ពី​ធ្លាប់​ធ្វើបាន​បែបនេះ​កាលពី​ឆ្នាំ២០១៧ នៅ French Open៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        48
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm