Manchester City និង Dortmund ត្រៀម​ជួប​គ្នា​យប់​នេះ​វគ្គ ៨​ក្រុម​ចុងក្រោយ​ជើង​ទី​១

2021/04/27 09:59:58 am        132

​បាល់ទាត់៖ ​ក្រុម​អង់គ្លេស Manchester City កំពុង​ហ្វឹកហាត់​ជុំ​គ្នា​ថ្ងៃ​ចន្ទ​ម្សិលមិញ ជា​កិច្ច​ត្រៀមខ្លួន​ជួប​ក្រុម​ភ្ញៀវ​អាល្លឺម៉ង់ Borussia Dortmund ជើង​ទី១ វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League​។ ​​ក្រុម​របស់​លោក Pep Guardiola នៅតែ​មានឱកាស​ដណ្ដើម​ពាន ៤ ក្នុង​មួយ​រដូវ​កាល​នៅឡើយ​ដែល​រួមមាន English Premier League កំពុង​នាំ​មុខ​គេ​ដាច់ ១៤​ពិន្ទុ, FA Cup នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជួប Chelsea, Carabao Cup វគ្គ​ផ្ដាច់ព្រ័ត្រ​ជួប Tottenham Hotspur និង​នៅ UEFA Champions League នេះ​។​

​​មុន​មកដល់​វគ្គ​នេះ Manchester City ទើបតែ​ទម្លាក់​ក្រុម​អាល្លឺម៉ង់ Borussia Moncheng​lad​b​a​ch សរុប​ទាំងពីរ​ជើង ៤-០ នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​។ ក្រុម​របស់​លោក Pep Guardiola មិន​មាន​បញ្ហា​របួស​អ្វី​ឡើយមុន​ជំនួប​រាត្រី​នេះ​នៅ​ទឹកដី Etihad របស់​ខ្លួន​ តែ Joao Cancelo និង Fernandinho អាច​នឹង​អវត្តមាន​នៅ​ជើង​ទី២ ប្រសិន​ទទួលបាន​កាត​លឿង​រាត្រី​នេះ​។ ​​Man​ch​e​ster City ចាញ់​តែ ១ប្រកួត​គត់​ក្នុង ២៧ប្រកួត​ចុងក្រោយ​គ្រប់ការ​ក្របខណ្ឌ ហើយ​ធ្លាប់មាន​ប្រវត្តិ​ជាប់​គ្នា​នៅ​វគ្គ​វិលជុំ​ក្នុង​ពូ​ល​កាលពី​ឆ្នាំ២០១២ ដោយ​ជើង​ទី១ នៅ​ទឹកដី​អាល្លឺម៉ង់ Dort​m​und ឈ្នះ ១-០ និង​ជើង​ទី២ នៅ​ទឹកដី Manchester City ស្មើគ្នា ១-១​។ ​​ងាក​មក​មើល​ការត្រៀមខ្លួន​របស់​ក្រុម​ភ្ញៀវ Dortmund វិញ ពួកគេ​ក៏​គ្មាន​បញ្ហា​របួស​កីឡាករ​ដែរ ​ជាពិសេស​ខ្សែប្រយុទ្ធ​ជួរមុខ Erling Haaland​។

​​ខ្សែប្រយុទ្ធ​ណ័​រវេ​យ Erling Haaland កំពុង​ត្រូវបាន​ក្រុម​ធំៗ​នៅ​អឺរ៉ុប​ចង់បាន ដែល​បូក​រួមទាំង Manchester City នេះ​ផងដែរ រំពឹងថា​នឹង​អាច​យក Haaland មក​ជំនួស Aguero ដែល​នឹង​ចាកចេញ​ចុងរដូវ​កាល​នេះ​។ ​​ដោយឡែក​សំរាប់​ស្ថានភាព​ទូទាំង​របស់ Dortmund វិញ​មុន​មកជួប Manchester City យប់​នេះ ទើបតែ​ចាញ់ Frankfurt កាលពី​ថ្ងៃ​សៅរ៍​ដែល​ធ្វើឲ្យ​ឱកាស​បង្ហាញខ្លួន​នៅ Champions League រដូវ​កាល​កាន់​លំបាក​ដោយ​កំពុងឈរ​លេខ៥ ក្នុង​តារាង ​បន្ទាប់​ពី​ឈ្នះ​តែ ១ប្រកួត​គត់​ក្នុង ៤ប្រកួត​ចុងក្រោយ​ក្នុង​លី​គ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm