ស្ដ្រី​ម្នាក់​បាន​ស្លាប់​នៅ​រសៀល​នេះ ក្នុងចំណោម​ជនរងគ្រោះ​ទាំង ​០៧​នាក់ ករណី​របូត​ក្បាល​រុំ​ម៉ាណេហ្គាស​ផ្ទុះ​

2022/09/06 01:15:26 am        588

ភ្នំពេញ​៖ យោង​តាម​ប្រភពពី​មន្ត្រី​ជំនាញ ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​BTV ដឹង​នា​រសៀល​ថ្ងៃទី​០៥ ខែកញ្ញា នេះ​ថា ស្ដ្រី​ម្នាក់ ក្នុងចំណោម​ជនរងគ្រោះ ប្រុស​ស្រី​ទាំង​ ០៧​នាក់ ក្នុង​ករណី​របូត​ក្បាល​រុំ​ម៉ា​ណេ​ហ្គាស បណ្ដាល​ឲ្យ​ផ្ទុះ​រង​របួស​នោះ បាន​ស្លាប់បាត់​បង់ជីវិត​នៅ​មន្ទីរពេទ្យ បន្ទាបពី​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាន​រយៈពេល​២​ថ្ងៃ​។​

គួរ​បញ្ជាក់​ផងដែរ កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី រសៀល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២២ មាន​ករណី ផ្ទុះ​ហ្គាស បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​ចំនួន​០៧​នាក់ នៅ​ចំណុច​ក្បែរ​ផ្សា​របឹង​បៃតង តាម​បណ្ដោយ​ផ្លូវ​លេខ​១៩២៨ ភូមិ​ក្រុង​ថ្មី មូលដ្ឋាន​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

តាម​ប្រភពព័ត៌មាន ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គឺ​រថយន្ត​ដឹក​ស៉ី​ទែន​ហ្គាស បាន​ចូល​ផ្ទេរ​ហ្គាស មិនដឹង​ជាហេតុ​អ្វី ស្រាបតែ​របូត​ក្បាល​រុំ​ម៉ា​ណេ ហ្គាស បណ្ដាល​ឲ្យ​ផ្ទុះ​ឆ្លង​ផ្លូវ ត្រូវ​អ្នកជិះ​ម៉ូតូ​រ៉ឺម៉ក កំពុង​ជិះ​តាម​បណ្តោយ​ផ្លូវ ជិះ​ម៉ូតូ និង​ម្ចាស់​រងរបួស​ធ្ងន់ធ្ងរ​។ បន្ថែមទៀត​នោះ​កម្លាំង​ផ្ទុះ​ហ្គាស​បាន​ខ្ទាត​មក​ចំ​ផ្ទះ​ធ្វើ​ម៉ូតូ​និង​រថយន្ត បណ្ដាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។​

ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​កម្លាំង​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​គ្រប់​គោលដៅ ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ប៉ុន្តែ​ដោយ​ទំហំ​នៃ​ការឆាបឆេះ ធំ​ក្នុង​លឿន​ផង​នោះ ធ្វើ​ឲ្យ​កម្លាំង​អាជ្ញាធរ​ជំនាញ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​លំបាក​ក្នុង​ការជួយ​អន្តរាគមន៍​ឲ្យ​បាន​ទាន់ពេលវេលា តែ​យ៉ាងណា អគ្គិភ័យ​មិនបាន​រាលដាល​ដល់​កា​រ៉ា​ស​សាំង​ក្បែរ​នោះឡើយ​។​

លោក វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​កា​រ៉ា​ស​ហ្គាស​មាន ឈ្មោះ ប៉ែន ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៦៩ ឆ្នាំ រងរបួស​ធ្ងន់ធ្ងរ​។ លោកនាយ​ការិយាល័យ បាន​ឲ្យ​ដឹងថា ក្នុង​ហេតុ​ការ​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​រងរបួស​ ០៧​នាក់ ក្នុងនោះ ប្រុស​ ០៦​នាក់ និង​ស្រី​ម្នាក់ របួសធ្ងន់​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរ​សង្គ្រោះបន្ទាន់​ពេទ្យ​ភ្លាមៗ​។​​

លោក នាយការិយាល័យ​បាន​បន្ត​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកដល់​ទីតាំង​កើតហេតុ​ចំនួន​២២​គ្រឿង កម្លាំង​នគរបាល​បាន​ប្រើប្រាស់ រថយន្ត​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​១២ គ្រឿង រថយន្ត​ទីក្រុង ជ្រោយចង្វា​ចំនួន​៧​គ្រឿង រថយន្ត​ស្រា​បៀ កម្ពុជា​ចំនួន​១​គ្រឿង និង​រថយន្ត​កងរាជអាវុធហត្ថ ចំនួន​២​គ្រឿង​អត់​បាន​ប្រើប្រាស់​។ ចំពោះ​មូលហេតុ​កម្លាំង​អាជ្ញាធរ​ជំនាញ​ស្រាវជ្រាវ​ឃើញថា​បណ្ដាលមកពី​ធ្លាយ​ក្បាល​រុំ​ម៉ា​ណេ​ផ្ទេរ​ហ្គាស​ចូល​ស៊ីទែន​៕ អត្ថបទ​៖ កុ​ម្ភះ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        298
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        253
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        363

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm