អ្នកគាំទ្រ Olympiakos ២​ម៉ឺន​នាក់​ស្វាគមន៍​វត្តមាន​អតីត​ខ្សែ​ការពារ Real Madrid, Marcelo

2022/09/06 05:15:34 pm        189

​បាល់ទាត់៖ អ្នកគាំទ្រ​ប្រហែល ២ម៉ឺន​នាក់​បានទទួល​ស្វាគមន៍​តារាបាល់ទាត់​ប្រេ​ស៊ី​ល Marcelo ដែល​ផ្លាស់​មកកាន់​ក្លិប​ក្រិ​ក Olympiakos ក្រោយ​ចាក​ចេញពី Real Madrid​។​ ​អ្នកគាំទ្រ​បាន​ស្រែកច្រៀង និង​ដុត​ភ្លើង​កាំជ្រួច​ ខណៈ​កីឡាករ​ចំណូល​ថ្មី​រូបនេះ​ធ្វើដំណើរ​ទៅកាន់​ទីលាន​កីឡដ្ឋាន Georgios Karaiskakis​។

Marcelo អម​ជាមួយ​ភរិយា និង​កូនប្រុស​ ២​នាក់​របស់ខ្លួនបានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​អា​តែ​ន នៅ​ពេល​រសៀល​ដោយ​យន្តហោះ​ឯកជន ហើយ​ត្រូវបាន​អមដំណើរ​ទៅកាន់​កីឡដ្ឋាន​ដោយ​នាយក​កីឡា​ក្លឹប​ Olympiakos លោក Christian Karembeu។​ Marcelo បាន​ដើរចូល​ទីលាន​ដោយ​ពាក់អាវ​លេខ ១២ ដូច​អាវ​ដែល​ពាក់​នៅ Real Madrid រយៈពេល ១៦រដូវ​កាល​កន្លងមក​។​ ខ្សែការពារ​ឆ្វេង​រូបនេះ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​សៅរ៍ ហើយ​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​មិនត្រូវ​បានប្រកាស​ទេ​។​ ​គេហទំព័រ​កីឡា​ក្រិ​កបាន​រាយការណ៍​ថា​ កិច្ចសន្យា​នេះគឺ​សម្រាប់​មួយឆ្នាំអម​ជាមួយ​លក្ខខណ្ឌ​បន្ត​បន្ថែម​មួយឆ្នាំ​ទៀត​។​

Marcelo វ័យ 34ឆ្នាំ​បានបង្ហាញ​ខ្លួន 58ប្រកួត​ឱ្យ​ប្រេ​ស៊ី​លពី​ឆ្នាំ២០០៦-២០១៨ រួមទាំង​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ២០១៤ និង ២០១៨។​ Olympiakos គឺជា​ជើងឯក​លី​គ​កំពូល​ក្រិ​ក Superleague បី​រដូវ​កាល​ចុងក្រោយ ខណៈ​រដូវកាល​នេះ​កំពុង​ស្វែងរក​ជើងឯក​លើក​ទី៤៨ ក្នុង​ប្រវត្តិសាស្ត្រ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        66
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm