ប្រេសិត​ពិសេស UN ទទួលបន្ទុក​វិបត្តិ​មី​យ៉ាន់​ម៉ា៖ លោកស្រី​នឹង​មិន​ត្រឡប់​ទៅវិញ​ទេ លុះត្រាតែ​បាន​ជួប​លោកស្រី Aung San Suu Kyi

2022/09/06 05:40:34 pm        781

​​មី​យ៉ាន់​ម៉ា៖ កាលពី​ថ្ងៃ​ចន្ទប្រេសិត​ពិសេស​ទទួលបន្ទុក​បញ្ហា​មី​យ៉ាន់​ម៉ា របស់​អង្គការសហប្រជាជាតិ​បាន​ប្ដេជ្ញា​ថា លោក​ស្រី​នឹង​មិន​វិលត្រឡប់​ទៅកាន់​ប្រទេស​នេះ​ទៀត​ទេ លុះត្រាតែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លោកស្រី​ជួប​ជាមួយ​មេដឹក​នាំ​ដែល​ត្រូវ​បាន​ទម្លាក់​ពី​តំណែង Aung San Suu Kyi ក្រោយ​ការរិះគន់​ធ្ងន់​ៗ​លើ​ដំណើរ​របស់​លោកស្រី​ក្នុង​ការ​ជួប​មេដឹកនាំ​របប​សឹក​នេះ​។

​កិច្ច​ខិតខំ​ប្រឹងប្រែង​ខាង​ការទូត ​ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​ដ៏​ធ្ងន់ធ្ងររបស់​សហភាព​មី​យ៉ាន់​ម៉ា ដឹកនាំ​ដោយ​អង្គការ​​សហប្រជាជាតិ និង​អាស៊ាន​មានការ​រីកចម្រើន​តិចតួច ដោយ​ក្រុម​ឧត្ដមសេនីយ៍​ទាត់​ចោល​ក្នុង​ការ​រួម​សហការ​ជាមួយ​ក្រុម​ប្រឆាំង​។ ​ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិលោកស្រី Noeleen Heyzer បាន​ជួប​ក្រុម​មេដឹកនាំ​យោធា​ជាន់ខ្ពស់​ក្នុង​រដ្ឋធានី​របស់​ប្រទេស​នេះ​កាល​ពី​ខែ​មុន អំឡុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ស្រីរយៈពេល​ ១០​ខែក្រោយ​ការតែងតាំង​តំណែង​របស់​លោកស្រី​។

​ដំណើរ​របស់​លោកស្រី​បាន​នាំ​ឲ្យ​មានការ​រិះគន់​ទាំង​ពី​របប​សឹក ទាំង​ក្រុម​ប្រឆាំង​យោធា​។ ​លោកស្រី​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូល​ជួប​មេដឹកនាំ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​លោកស្រី Suu Kyi ដែល​ត្រូវ​បាន​កាត់ទោសឲ្យ​ជាប់ពន្ធនាគារ​សរុប​ចំនួន ​២០​ឆ្នាំ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        19
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        64
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm