រុស្ស៊ី​និយាយថា ការបង្ហូរ​ឧស្ម័ន​ទៅកាន់​អឺរ៉ុបនឹងមិន​បន្ត​ឡើងវិញ​ឡើយ លុះត្រាតែ​ដក​ទណ្ឌកម្ម​ចេញ​

2022/09/06 06:09:32 pm        848

​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយថា ការផ្គត់ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី​ទៅកាន់​អឺរ៉ុប​នឹង​មិន​បន្ត​ឡើងវិញ​ទេ លុះត្រាតែ​ទណ្ឌកម្ម​ទាំងអស់​ដែល​ដាក់​លើ​ទីក្រុង Moscow ត្រូវ​បាន​ដកចេញ។ ​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ទណ្ឌកម្ម​លោកខាងលិច​គឺជា​មូលហេតុ​ធំ​បំផុត​ នៅ​ពីក្រោយ​ការ​សម្រេចចិត្ត​របស់​រុស្ស៊ី​បិទ​បំពង់​បង្ហូរ​ប្រេង Nord Stream 1។

​ដើម​ឡើយ​ក្រុង Moscow បាន​និយាយថា ខ្លួន​បាន​បិទ​បំពង់​បង្ហូរ​ប្រេង​ដែល​ផ្គត់ផ្គង់​ឧស្ម័ន​ទៅកាន់​អឺរ៉ុប​ ដើម្បី​ជួសជុល​។ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Interfax ថា បញ្ហា​នៃ​ការ​បញ្ជូន​ឧស្ម័ន​កើតមានឡើង​ ដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​របស់​យើង និង​ប្រឆាំង​នឹង​ក្រុមហ៊ុន​មួយ​ចំនួន​ដោយ​រដ្ឋ​លោក​ខាង​លិច រួម​ទាំង​អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស​។ ​លោក​បាន​និយាយ​ថា មិន​មាន​ហេតុផល​ផ្សេង​ទៀត​ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​បូម​ឧស្ម័ន​នេះ​ទេ។

​ការ​អត្ថាធិប្បាយ​របស់​លោក Peskov មាន​ឡើង​ស្រប​ពេល​វិបត្តិ​ថាមពល​កាន់តែ​ធ្ងន់ធ្ងរ​ទូទាំង​អឺរ៉ុប ដែល​បាន​បន្ថែម​បន្ទុក​កាន់តែ​ធ្ងន់​ថែមទៀតបន្ទាប់ពី​ក្រុមហ៊ុន Gazprom ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាម​ពល​រដ្ឋ​របស់​រុស្ស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា ការងារ​ជួសជុល​រយៈពេល ​៣​ថ្ងៃ​ដោយសារ​លិច​ធ្លាយ​ប្រេង​ក្នុង​ទួ​ប៊ី​នមួយ​ក្នុងចំណោម​ទួ​ប៊ី​ន​ជាច្រើន​ របស់​បំពង់​បង្ហូរ​ប្រេងនឹង​ត្រូវ​បន្ថែម​ពេល​វេលា​ដោយ​មិន​កំណត់​។ ​គួរ​ឲ្យ​ដឹង​ថា បំពង់​បង្ហូរ​ប្រេង Nord Stream 1 ដែល​ត្រូវ​បាន​ធ្វើ​ប្រតិបត្តិការ​ចាប់​តាំង​ពី​ឆ្នាំ២០១១ ​គឺជា​បណ្ដាញ​បញ្ជូន​ឧស្ម័ន​ធម្មជាតិ​ធំ​បំផុត​តែមួយគត់​រវាង​រុស្ស៊ី និង​អឺរ៉ុប​ខាងលិច​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        147
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm