ឥទ្ធិពលអាកាសធាតុភ្លៀងរយៈពេល៤ថ្ងៃ នឹងមិនបង្កឱ្យមានទឹកជន់លិចផ្នែកខ្លះ នៃរាជធានីភ្នំពេញឡើយ

2022/09/06 07:47:03 pm        823

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងថា ឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ)​អូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម នឹងអាចបង្កមានភ្លៀងធ្លាក់រាយប៉ាយ​ពី​មធ្យមទៅបង្គួរនៅលើខេត្តជាង ១០នៅប្រទេសកម្ពុជា។

អាជ្ញាធររាជធានីភ្នំពេញ អះអាងថា ឥទ្ធិពល​អាកាសធាតុនេះ នឹងមិនបង្កជាទឹកជំនន់ជន់លិច​នៅ​ជាយរាជធានីភ្នំពេញ ខណៈពលរដ្ឋតាមតំបន់ធ្លាប់រងទឹកលិចមានការត្រៀមខ្លួនគិច​ពីទឹកជំនន់រួចរាល់។

បើតាមបណ្តាពលរដ្ឋដែលធ្លាប់រងទឹកលិចនៅលំនៅដ្ឋាននៅជាយខ័ណ្ឌដង្កោ រាជធានីភ្នំពេញ បាន​ថ្លែងប្រាប់ BTV នៅថ្ងៃទី៦ ខែកញ្ញានេះថា នៅពេលនេះ ពួកគាត់តាមដានការព្យាករអាកាស​ធាតុជាប់​ជាប្រចាំ​របស់​ក្រសួងធនធានទឹក និងឧតុនិយម ។ តែទោះយ៉ាងណា​បណ្តាពលរដ្ឋ​គឺមាន​ការត្រៀមខ្លួនផងដែរនៅមុន និងក្រោយរដូវបុណ្យភ្ជុំ គឺភូមិឋានរបស់ពួកគាត់នៅជាយរាជធានី​ភ្នំពេញ​តែងតែមានជំនន់ទឹកភ្លៀងជន់លិច។

បើតាមលោក ម៉េត មាសភក្តី ​អ្នកនាំពាក្យសាលារាជធានីភ្នំពេញថា ​រដ្ឋបាលរាជធានីភ្នំពេញ ​តែងតែ​មានការត្រៀមខ្លួនរួចជាស្រាច់ដូចជារៀបចំកងកម្លាំង​ទទួលខុសត្រូវ ​ត្រៀមសំភារៈជួយសង្គ្រោះ និង​ត្រៀមអំណោយសង្គ្រោះជាដើម ​ដើម្បីត្រៀមជួយអន្តរាគមន៍ទាន់ពេលវេលានៅ​ពេលមាន​គ្រោះធម្មជាតិ​ណាមួយកើតឡើង។

បើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ​លោក សុទ្ធ គឹមកុលមុន្នី បាន​ថ្លែងថា​ ឥទ្ធិពលអាកាសធាតុមានភ្លៀងធ្លាក់រាយប៉ាយទូទាំង​ប្រទេសចាប់ពីថ្ងៃទី៥ ​ដល់ថ្ងៃទី៩ ខែ​កញ្ញានេះ មកដល់ពេលនេះនៅខេត្តកំពង់ស្ពឺជាពិសេសតំបន់ភ្នំឱរ៉ាល់ជាដើម គឺមិនទាន់មាន​ភ្លៀង​ច្រើន ​ដែលបង្កជាទឹកជំនន់ហូរតាមស្ទឹងព្រែកត្នោតបង្កជន់លិចជាយរាជ​ធានៅភ្នំពេញ​នោះទេ ហើយយើងនឹងជូនដំណឹងបន្តទៀត ​ប្រសិនបើទឹកភ្លៀងបង្កករណីប៉ះពាលដល់តំបន់ណា​ដែល​ប្រឈមនឹងទឹកភ្លៀងជន់លិច៕ អត្ថប៖ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        68
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm