ប្រព័ន្ធធារាសាស្ត្រធំៗចំនួនពីរទៀត នឹងត្រូវសាងសង់ក្នុងខេត្តបាត់ដំបង

2022/09/06 09:59:24 pm        1.0 K

បាត់ដំបង៖ សំណង់ប្រព័ន្ធធារាសាស្ត្រធំៗចំនួន២ទៀត នៅក្នុងប្រព័ន្ធនៃស្ទឹងសង្កែ ក្នុងខេត្ត​បាត់ដំបង នឹងត្រូវសាងសង់ឡើង ដើម្បីបម្រើផលប្រយោជន៍នៃការស្រោចស្រព​ដំណាំកសិកម្ម និង​ការប្រើប្រាស់ប្រចាំថ្ងៃ ​របស់ប្រជាពរដ្ឋ ខណៈដងស្ទឹងមួយនេះ កំពុងមានស្រាប់នូវ​ប្រព័ន្ធធារាសាស្ត្រ​ធំៗ​មួយចំនួន រួមទាំងស្ពាន ​ឆ្លងស្ទឹងជាច្រើនកន្លែងទៀត ។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង បានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រ ដែលគ្រោង​សាងសង់បន្ថែមទៀត​លើប្រព័ន្ធដងស្ទឹងសង្កែនោះ ​រួមមានស្ទឹងគ្រញូង ស្ថិតក្នុង​ស្រុកសំឡូត ប្រភពទឹកតភ្ជាប់ពីខាងព្រំដែនថៃ ​មកកាន់ប្រទេសកម្ពុជា ​អាចស្តុកទឹកបានជាង ១០០លាន​ម៉ែត្រ​គូបទៀត​ ដែលនៅបែកខាងលើ ហើយយកទឹកទៅបំពេញឲ្យអាងទឹកពហុបំណង​សេកសក ។

លោក បានបន្តថា ទំនប់មួយទៀត​ ដែលគ្រោងសាងសង់ដែរនោះ ​គឺសំណង់ស្ទាក់ទឹក ថ្វាក ស្ថិតក្នុង ស្រុករតនមណ្ឌល ​នៅក្រោមទំនប់សេកសក ​ដែលអាចយកទឹកមកប្រើប្រាស់នៅក្នុងស្រុកនេះ។ មន្ទីរកំពុងស្នើសុំទៅក្រសួងធនធានទឹក ​និងឧតុនិយម ​និងដៃគូអភិវឌ្ឍន៍ ​ដើម្បីជួយសាងសង់ ​ដោយ​មានដៃគូខ្លះ ​បានទៅសិក្សាហើយ ​និងបើសិក្សាបានសម្រេច គ្រោងនឹងសាងសង់នាពេលឆាប់ៗ​ខាងមុខនេះ ។

លោក ឡុង ផលគុណ បានបន្ថែមថា នៅក្នុងប្រព័ន្ធស្ទឹងសង្កែនេះ កំពុងមានប្រព័ន្ធធារាសាស្ត្រធំៗ ចំនួន៣ ដូចជា ទំនប់ពហុបំណងសេកសក ​ទំនប់ស្ទាក់ទឹកកង្ហត់ ​និងទំនប់ស្ទាក់ទឹកសាលាតាអន ដែល ​អាច​ផ្គត់ផ្គង់​ដំណាំកសិកម្មជាច្រើនម៉ឺនហិកតា ​ក្នុងស្រុកបាណន់ ​រតនមណ្ឌល ​មោងឫស្សី គាស់ក្រឡ ស្រុកឯកភ្នំ ​និងក្រុងបាត់ដំបង ។ល។

ក្រៅពីមានប្រព័ន្ធធារាសាស្ត្រធំៗហើយនោះ ស្ទឹងសង្កែ​ ខេត្តបាត់ដំបង ​មានស្ពានជាច្រើនប្រភេទ ដែលត្រូវ​បានសាងសង់ឡើង​ រួមមាន ​ស្ពានដែក ​ស្ពានយោល ​ស្ពានបាឡេ ​និងស្ពានថ្ម ហើយ​ទឹកស្ទឹងនេះ ​ក៏ត្រូវបានទាញមកធ្វើជាប្រភពទឹកស្អាតផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        122
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm