តម្លៃហាងឆេងមាសកំពុងបន្តធ្លាក់ចុះ ខណៈអត្រាលុយដុល្លារកំពុងមានតម្រូវការខ្ពស់

2022/09/06 10:09:18 pm        1.1 K

ភ្នំពេញ៖ តម្លៃហាងឆេងមាស កំពុងបន្តធ្លាក់ចុះ ​ស្របពេល​ធនាគារ​កណ្តាល​សហរដ្ឋអាមេរិក​បានដំឡើងអត្រាការប្រាក់ដុល្លារ ​ធ្វើឱ្យលុយដុល្លារអាមរិក ​មានតម្រូវការលើទីផ្សារខ្ពស់ ។

លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities លើកឡើងនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២នេះថា ធនាគារកណ្តាលសហរដ្ឋអាមេរិក បានតម្លៃអត្រាប្រាក់ប្រមាណ ០.៧៥% ។

នៅក្នុងរយៈពេលនេះសម្រាប់អ្នកវិនិយោគបានមើលឃើញអត្ថប្រយោជន៍កាន់លុយដុល្លារ ប្រសើរ​ជាង​កាន់មាស​ សម្រាប់ឱកាសស្វែងរកប្រាក់ចំណេញផ្សេងៗ ដែលបានធ្វើឲ្យទីផ្សារមាសបាត់បង់​តម្រូវការ។

តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃក្នុងរង្វង់ប្រមាណជា ១០០ ដុល្លារ ក្នុងមួយអោន ពោលគឺពី ១ ៨០០ ដុល្លារអាមេរិក ​មកនៅត្រឹម ១ ៧០០ ដុល្លាអាមេរិក​ ក្នុងមួយអោន។ ​ជាក់ស្តែងនៅព្រឹកនេះ គឺស្ថិតនៅ ១ ៧១៧ ដុល្លារក្នុងមួយអោន​​។

លោក ឈា ឆាយហេង បន្តថា ទាក់ទងនឹងតម្លៃមាសធ្លាក់ចុះនេះ ​ចំពោះអ្នកធ្វើអាជីវកម្មមាស ដែល​មាន​មាសនៅក្នុងដៃ​ ប្រាកដជាមានការប៉ះពាល់ ប៉ុន្តែវាក៏ជាឱកាសសម្រាប់អ្នកត្រូវការទិញក្នុង​ពេល​បច្ចុប្បន្នផងដែរ ព្រោះខណៈនេះទីផ្សារមាសកំពុងបន្តធ្លាក់ចុះ ​ដែលអាចនឹងបន្ត ​ក្នុងរយៈពេល ២ ទៅ ៣ខែបន្ថែមទៀត​ ដោយសារទីផ្សារមាសកំពុងរងនូវ​សម្ពោធ​ពី​រូបិយវត្ថុដុល្លារ។

សម្រាប់រយៈពេលវែង​ ចំពោះអ្នកដែលទិញមាសទុក​ ក្នុងពេលកំពុងធ្លាក់ថ្លៃនេះ អាចទទួលបាន​ប្រាក់​ចំណេញ ​ដោយផ្អែកលើការព្យាករថា ​ទីផ្សារមាសអាចឡើងថ្លៃនៅចុងខែធ្នូរ ជាពិសេស​នៅ​ឱកាស​ចូលឆ្នាំចិនខាងមុខ។

សូមបញ្ជាក់ថា ជុំវិញការនាំចូលមាសនេះ ​យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា ក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២២នេះ កម្ពុជា​បាននាំចូលមាស ​មានទំហំទឹកប្រាក់ ១ ២៨១ ​លានដុល្លារអាមេរិក ​ថយចុះជាង ៤៧% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២១ នឹងនៅក្នុងរយៈពេលនេះដែរ កម្ពុជាក៏បាននាំចេញមាស មានទំហំទឹកប្រាក់ប្រមានជាង ៨៤ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        24
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        99
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm