មនុស្ស​ ២៥​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​នាវា​ដឹកអ្នកដំណើរ​បុក​ជាមួយ​នាវា​ដឹក​ប្រេង​នៅ​បង់​ក្លា​ដែ​ស​

2021/04/27 09:59:58 am        117

​បង់​ក្លា​ដែ​ស៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុម​ជួយសង្គ្រោះ​បាន​ស្រង់​សាកសព​មនុស្ស​យ៉ាង​ហោច ​២៥​នាក់ចេញពី​ទន្លេ​នៅ​ក្រៅ​រដ្ឋធានី​ប្រទេស​បង់​ក្លា​ដែ​ស ក្រោយ​នាវា​ចម្លង បុក​ជាមួយ​នាវា​ដឹក​ប្រេង។​ ពួកគេ​បាន​អះ​អាង​ថា នាវា​ចម្លង ML Rabit Al Hasan បាន​លិច​កាលពី​យប់​ថ្ងៃអាទិត្យ ក្រោយ​បុក​ជាមួយ​នាវា​ដឹក​ប្រេង​នៅ​ក្នុង​ទន្លេ​ស៊ី​តា​ឡាក់​យ៉ា ស្ថិត​ក្នុង​ស្រុក​ណា​រ៉ា​យ៉ាន់​ហ្គា​ន់នៅ​ក្រៅ​រដ្ឋធានី​ដា​កា។​

​លោក​ អ៊ឺ​សាដ ហូ​សាំង​ ​មន្ត្រី​ការពារ​ជន​ស៊ីវិល និង​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា ក្រុមការងារ​សង្គ្រោះ​បាន​ស្រង់​សាកសព​មនុស្ស ៥​នាក់​ទាំង​យប់ និង​រក​ឃើញ​សាកសព​មនុស្ស ២០​នាក់​ផ្សេង​ទៀត​នៅ​ថ្ងៃ​ចន្ទ។ ចំណែក​ឯ​មនុស្ស ៩​នាក់​ផ្សេងទៀតកំពុង​បាត់​ខ្លួន។​ លោក​បន្ត​ថា នាវា​ចម្លង​ ២​ជាន់បានធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ស្រុក​មាន់​ហ្ស៊ី​ហ្គា​ន់ ជាមួយ​នឹង​អ្នកដំណើរ​ជាង ៥០​នាក់ពេល​ដែល​ឧប្បត្តិហេតុ​កើតឡើង។​ ក្រុម​អាជ្ញាធរបាន​ដាក់​បន្ទុក​លើ​នាវា​ដឹក​ប្រេង​ថា ​ជា​អ្នកបើក​បុក​នាវា​ចម្លង និង​បាន​បញ្ជា​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​លើ​មូលហេតុ​ ដែល​នាំ​ឲ្យ​ហេតុ​ការណ៍​អាក្រក់​នេះ​កើតឡើង។​ សូម​បញ្ជាក់​ថា ឧប្បត្តិហេតុ​លិច​នាវា​ចម្លងបាន​ក្លាយ​ជា​រឿង​ធម្មតា ​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស ដោយ​សារតែ​ការ​ផ្ទុក​អ្នកដំណើរ​លើស​ចំណុះ និង​ច្បាប់ទម្លាប់​ធូរ​រលង់នៅ​ពាសពេញ ១៣០​ទន្លេ៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        65
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        56
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm