ព្យុះ​ទី​ហ្វុ​ង​បាន​បណ្ដាល​ឲ្យ​លំនៅឋាន​ ២​ម៉ឺន​ខ្នង​គ្មាន​អគ្គិសនី​ប្រើប្រាស់​នៅ​កូរ៉េខាងត្បូង​

2022/09/06 10:25:47 pm        887

​កូរ៉េខាងត្បូង៖ ព្យុះ​ទី​ហ្វុ​ង​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​បាន​វាយ​បក់​ មក​លើ​ប្រទេស​កូរ៉េខាងត្បូងបាន​បំផ្លាញ​ផ្លូវថ្នល់ និង​ខ្សែ​បណ្ដាញ​អគ្គិសនី​បណ្ដាល​ឱ្យ​លំនៅឋាន​ចំនួន ២​ម៉ឺន​ខ្នង​គ្មាន​អគ្គិសនី​ប្រើ​ប្រាស់ ខណៈ​មនុស្ស​រាប់​ពាន់​នាក់​បាន​ភៀសខ្លួន​ចេញទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។

ព្យុះ​ទី​ហ្វុ​ង Hinnamnor បាន​បោកបក់​មក​លើ​រមណីយដ្ឋាន​កោះ​ Jeju ហើយ​បាន​បណ្ដាល​ឲ្យ​មាន​បំណាក់​ដី​នៅ​ជិត​កំពង់ផែ​ដីគោក​ទីក្រុង Busan និង​​កំពុង​បក់​ឆ្ពោះទៅ​ភាគ​ឦសាន​ទៅកាន់​សមុទ្រ ដោយមាន​ល្បឿន​ខ្យល់​បក់​រហូតដល់ ១៤៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ព្យុះ​នេះ​កំពុង​ធ្វើដំណើរ​ទៅកាន់​តែ​ជិត​ភាគ​ខាងកើត​ប្រទេស​ចិន បន្ទាប់ពី​សេវា​នាវា​ចម្លង​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន និង​ជើងហោះហើរ​ក្នុង​ប្រទេស​ជប៉ុន​ត្រូវបាន​ផ្អាក​កាលពី​ថ្ងៃមុន​។​ មន្ត្រី​​កូរ៉េខាងត្បូង​បានដាក់​ប្រទេស​ក្នុងការ​ប្រុងប្រយ័ត្ន​ ចំពោះ​ការបំផ្លាញ​ដែល​អាច​កើតមាន​ដោយ​ទឹកជំនន់ បំណាក់​ដី និង​រលក​សមុទ្រ​ដែល​នាំមក​ដោយ​ព្យុះ Hinnamnor ដែល​បាន​កើតឡើង​ប៉ុន្មាន​ជាច្រើន​សប្តាហ៍ ​បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំងនៅក្នុង​តំបន់​ជុំវិញ​រដ្ឋធានី​សេ​អ៊ូ​លបង្កឱ្យមាន​ទឹក​ជំនន់​ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១៤​នាក់​ស្លាប់​។

នាយករដ្ឋមន្ត្រី​លោក Han Duk-soo បាន​អំពាវនាវ​ឱ្យ​មាន​ការ​ជម្លៀស​ពលរដ្ឋ​ នៅ​ក្នុង​តំបន់​ដែល​ងាយ​រង​គ្រោះ​ដោយ​ទឹកជំនន់​ ដោយ​និយាយ​ថា ព្យុះ Hinnamnor អាច​បញ្ចប់​ទៅ​ក្លាយ​ជា​ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំង​ក្នុង​ប្រវត្តិសាស្ត្រ ​ដែល​យើង​មិន​ធ្លាប់​ជួបប្រទះ​ពី​មុន​មក​។​ សាលារៀន​ជាង ៦០០​កន្លែង​ត្រូវ​បាន​បិទទ្វារ ឬ​ប្តូរ​ទៅជា​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ហើយ​ជើង​ហោះ​ហើរ​ជាង ២៥០ និង​សេវា​នាវា​ចម្លង​ត្រូវ​បាន​ផ្អាក ខណៈ​ទូក​នេសាទ​ជាង ៦៦,០០០​គ្រឿង​ត្រូវ​បាន​ជម្លៀស​មកកាន់​កំពង់ផែ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        117
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm