ការ​តាក់តែង​ច្បាប់​គ្រប់គ្រង​អនុ​វិស័យ​អប់រំ​កាយ និង​កីឡា​បាន​បញ្ចប់ក្រោយ​ចាយ​ពេល ៣​ឆ្នាំ​

2022/09/07 05:38:08 pm        94

​ភ្នំពេញ៖ ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​បញ្ជាក់ថា ការរៀបចំ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អនុវិស័យ​អប់រំ​កាយ និង​កីឡាបានបញ្ចប់​ហើយ និង​បានសម្រេច​លទ្ធផល​មួយ​ជំហាន​ធំ​ផងដែរបន្ទាប់ពី​ចំណាយពេល​រៀបចំ ៣​ឆ្នាំកន្លងមក។​

​ការលើកឡើង​នេះបន្ទាប់ពី​ក្រសួង​អប់រំ យុវជន និង​កីឡាបានរៀបចំ​ពិធី​ផ្ដល់​ប័ណ្ណសរសើរ និង​លើកទឹកចិត្តដល់​ថ្នាក់ដឹកនាំ សមាជិក​គណៈកម្មការ និង​អនុគណៈកម្មការ​រៀបចំ​តាក់តែង​សេចក្ដីព្រាងច្បាប់​ ស្ដីពី​ការគ្រប់គ្រង​អនុវិស័យ​អប់រំ​កាយ និង​កីឡាកាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា។​ ​ក្នុងនាម​ក្រសួង​អប់រំ ឯកឧត្តម ប៊ូ ជុំ​សេរី បាន​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ឲ្យ​សម្រេចបាន​នូវ​សមិទ្ធផល នៃ​ការតាក់តែង​សេចក្ដីព្រាង​ច្បាប់​នេះ បន្ទាប់ពី​ដំណើរការ​ការតស៊ូ​មតិ ប្រមូល​ធាតុ​ចូល ក្នុង​កិច្ចប្រជុំ និង​សិក្ខាសាលា​ជាច្រើនលើកក្នុង​រយៈពេល ៣​ឆ្នាំកន្លងមក។​ ​ឯកឧត្តម​បន្ថែមថា សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​អនុវិស័យ​អប់រំ​កាយ និង​កីឡានឹងត្រូវ​បន្ត​ឆ្លង​ជាច្រើន​ដំណាក់កាល​ទៀតនៅ​គណៈរដ្ឋមន្ត្រី មុនពេល​សម្រេច និង​បញ្ជូនទៅ​សភាជាតិ​។ បន្ទាប់ពី​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ច្បាប់​ស្តីពី​ការគ្រប់គ្រង​អនុវិស័យ​អប់រំ​កាយ និង​កីឡា​នេះ​នឹង​ក្លាយជា​ប្រទីប​បំភ្លឺ​ផ្លូវ​សម្រាប់​វិស័យ​អប់រំ​កាយ និង​កីឡា​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​គួរ​ដឹងថា​ ​គណៈកម្មការ​សិក្សា​ស្រាវជ្រាវ​តាក់តែង​ច្បាប់​អនុ​គ្រប់គ្រង​វិស័យ​អប់រំ​កាយ និង​កីឡា ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ដឹកនាំ និង​ចូលរួម​អង្គប្រជុំ​ប្រមាណ ១២៦​លើក ជុំវិញ​ការប្រមូល​ធាតុ​ចូលក្នុងការ​រៀបចំតាក់តែង​ច្បាប់​កីឡា​នេះ ដោយ​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៩ រហូតដល់​ដើមឆ្នាំ​២០២២​។ នេះ​ជា​ភាពជោគជ័យ​មួយ​ជំហាន ស្របតាម​ផែនការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​ ​សេចក្តីព្រាងច្បាប់​នេះ​នឹង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​អត្ត​ព​លិ​ក​ជំនាន់​ក្រោយ ក្នុងការ​ស្រាវជ្រាវ ការងារ​គ្រប់គ្រង​អង្គការ​កីឡា ការគ្រប់គ្រង​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​នៅតាម​គ្រឹះស្ថានសិក្សា ការគ្រប់គ្រង​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា ការគ្រប់គ្រង​ការរៀបចំ​ការប្រកួត និង​ព្រឹត្តិការណ៍​កីឡា ការគ្រប់គ្រង​កីឡាករ​កម្រិត​ខ្ពស់ ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការគ្រប់គ្រង​ហិរញ្ញវត្ថុ​កីឡា ក្រម​សីល​ធ៌​ម​កីឡា ការដោះស្រាយ​វិវាទ​កីឡា និង​ការងារ​ពាក់ព័ន្ធ​នានា​ក្នុង​វិស័យ​កីឡា​របស់​ជាតិ​យើង​ជាដើម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm