ក្រុម​មេដឹកនាំ​អាស៊ាន​នឹង​បើក​កិច្ចប្រជុំ​ស្ដីពី​វិបត្តិ​នយោបាយ​នៅ​សហភាព​មី​យ៉ាន់​ម៉ា​

2021/04/27 09:59:58 am        170

​ប្រ៊ុយណេ​៖ ប្រ៊ុយណេ​ដែល​ជា​ប្រធាន​អាស៊ាន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ជំនួប​របស់​ក្រុម​មេដឹកនាំ​ក្នុង​តំបន់ ដើម្បី​ពិភាក្សា​លើ​ដំណើរ​វិវត្តន៍​ចុងក្រោយ​នៅ​សហភាព​មី​យ៉ាន់​ម៉ា និង​បាន​ស្នើសុំ​ក្រុម​មន្ត្រី​ឲ្យ​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ​នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូណេស៊ី។

​​សហភាព​មី​យ៉ាន់​ម៉ាបាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ ចាប់​តាំង​ពី​មាន​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ​កន្លងទៅ ដែល​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ឈ្នះ​ឆ្នោត​របស់​លោក​ស្រី អ៊ុង​សាន ស៊ូ​ជី។​ ក្រុម​សកម្មជន​បាន​អះ​អាង​ថា មនុស្ស​យ៉ាង​ហោច ៥៥៧​ត្រូវ​បាន​សម្លាប់ចាប់​តាំង​ពី​ការ​បង្ក្រាប​យ៉ាង​ចាស់ដៃ​ ដោយ​កងកម្លាំង​សន្តិសុខ​មក​លើ​បាតុកម្ម និង​កូដកម្ម​នៅ​ទូទាំង​ប្រទេស ជា​កន្លែង​ដែល​របប​សឹក​យោធាបាន​រឹតត្បិត​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត។​ ឥណ្ឌូនេស៊ី​ដែល​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​អា​ស៊ាន ហើយ​សហភាព​មី​យ៉ាន់​ម៉ា​ជា​សមាជិក​ដែរ​នោះ ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​តាមរយៈ​តុ​ចរចា ថ្វីត្បិតតែ​មាន​គោលជំហរ​មិន​លូកដៃ​ចូល ឬ​ធ្វើ​សេចក្តី​អធិប្បាយ​ណាមួយ​ លើ​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដែល​ជា​សមាជិក​ក៏ដោយ។​ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ជាមួយ​ម៉ាឡេស៊ី ប្រ៊ុយណេ​បាន​និយាយ​ថា ប្រទេស​ទាំង​២ បាន​ស្នើសុំ​រដ្ឋមន្ត្រី និង​មន្ត្រី​ជាន់ខ្ពស់​របស់​ពួកគេ រៀបចំ​កិច្ចប្រជុំ​ដ៏​ចាំបាច់​មួយ​នៅ​លេខាធិការដ្ឋាន​អាស៊ាន ស្ថិត​ក្នុង​ទីក្រុង​ហ្សា​កាតាប្រទេស​ឥណ្ឌូនេស៊ី។​

សេចក្ដីថ្លែងការណ៍​បែបនេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោ​ក មូ​ហ៊ី​យី​ឌី​ន យ៉ា​ស៊ីន និង​ស្តេច​ស៊ូតង់​ប្រ៊ុយណេ ព្រះ​ចៅ​ហា​សា​ណា​ល់ បូល​គៀ កាលពី​ថ្ងៃ​ចន្ទ។​ ពួកគេ​បាន​និយាយ​ថា មេដឹកនាំ​ទាំង​២ បាន​ឯកភាព​គ្នា​ឲ្យ​ក្រុម​មេដឹកនាំ​អាស៊ាន ជួបពិភាក្សា​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​សហភាព​មី​យ៉ាន់​ម៉ា។​ ទោះបីជា​យ៉ាង​ណាក៏ដោយ ពួកគេមិនបាន​និយាយ​ពី​ពេលវេលា​នៃ​ការរៀបចំ​ជំនួប​នោះ​ឡើយ ដោយ​គ្រាន់តែ​ពួក​គេបង្ហាញ​ពី​ក្តី​កង្វល់ ​ចំពោះ​ចំនួន​មនុស្ស​ស្លាប់​កើន​ឡើង​នៅ​សហភាព​មី​យ៉ាន់​ម៉ា៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm