សហរដ្ឋអាមេរិកនិយាយថា រុស្ស៊ី​កំពុង​ទិញ​អាវុធ​យ៉ាង​ច្រើន​ពី​កូរ៉េខាងជើង និង​យាន​ដ្រូ​ន​យោធា​ពី​អ៊ីរ៉ង់​

2022/09/07 06:25:24 pm        617

​សហរដ្ឋអាមេរិក៖ កាលពី​ថ្ងៃ​អង្គារ​ ទី​៦ ​ខែ​កញ្ញា សេត​វិមាន​បាន​និយាយ​ថា រុស្ស៊ី​កំពុង​ទិញ​គ្រាប់​កាំភ្លើង​ធំ និង​គ្រាប់​រ៉ូ​កែ​ត​ដ៏​មាន​ឥទ្ធិពល​រាប់​លាន​គ្រាប់​ពី​កូរ៉េខាងជើង ដើម្បី​បំពេញ​ឃ្លាំង​របស់​អាវុធ​ខ្លួន​ដែល​ត្រូវ​បាន​ប្រើប្រាស់​អស់​ ក្នុង​ការ​វាយប្រហារ​នៅ​អ៊ុយ​ក្រែ​ន​។

​ដោយ​សំអាង​ដល់​ព័ត៌មាន​ចារកម្ម​អាមេរិក​ដែល​មិន​ទាន់​បាន​ផ្ទៀងផ្ទាត់ អ្នកនាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​លោក John Kirby បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា នៅ​មិនទាន់​មានការ​បង្ហាញ​ថា ការទិញ​ណាមួយ​បាន​កើតឡើង​នៅ​ឡើយ​​ទេ ហើយ​មិន​ទាន់​មាន​អាវុធ​ទាំង​នោះ​បាន​ទៅដល់​សមរភូមិ​ប្រយុទ្ធ​នៅឡើយ​ដែរ។ លោក​ថា យើង​មិន​ទាន់​មាន​ការចង្អុលបង្ហាញ​ណាមួយ​ថា​ ការទិញ​លក់​នោះ​ត្រូវ​បាន​ធ្វើឡើង​ឡើយ ដូច្នេះ​ពិបាក​ក្នុង​ការ​និយាយ​ថា ​តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​ចុង​បញ្ចប់ ដោយ​បន្ថែម​ថា មិន​ទាន់​មាន​ការ​បង្ហាញ​ឲ្យ​បាន​ច្បាស់​ថា សម្ភារៈ​នោះ អាវុធ​ទាំងនោះ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ​។

​យោង​តាម​លោក Kirby ការទិញ​លក់​គ្រាប់កាំភ្លើង​ធំ​យ៉ាង​ច្រើន​សម្បើមពី​រដ្ឋាភិបាល​កូរ៉េខាងជើង ព្រមទាំង​កិច្ចព្រមព្រៀង​ទិញ​យាន​ដ្រូ​ន​យោធា​ពី​អ៊ីរ៉ង់ បង្ហាញ​ពី​ស្ថានភាព​យ៉ាប់យ៉ឺន​ខ្លាំង​ដែល​រុស្ស៊ី​កំពុង​ជួបប្រទះ ក្រោយ​រង​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ជាច្រើន​ខែ​ពី​លោក​ខាង​លិច ស្រប​ពេល​ម៉ាស៊ីន​សង្គ្រាម​របស់​ខ្លួន​ធ្លាក់​ដុនដាប​។ យ៉ាង​ណាក៏ដោយ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Vassily Nebenzia ធ្លាប់​បាន​ច្រាន​ចោល​របាយការណ៍​ពី​ក្រុម​មន្ត្រី​អាមេរិក​តាំងពី​ដំបូង​មក​ម្ល៉េះ នៅ​ពេល​ដែល​បាន​ចេញ​ផ្សាយ​លើក​ដំបូង​ក្នុង​សារព័ត៌មាន New York Times ដោយ​សំអាង​ដល់​សេចក្ដីប្រកាស​ថ្មីៗ​របស់​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​ដែល​ថា ​រុស្ស៊ី​កំពុង​ទិញ​អាវុធ​ទាំងនោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        89
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm