UN ​ព្រមាន​ពី​ផល​លំបាក​បន្ថែមទៀត ខណៈ​ទឹកជំនន់​នៅតែ​ប៉ះពាល់​ដល់​ពលរដ្ឋ​ប៉ា​គី​ស្ថាន​ជាង​ ៣៣​លាន​នាក់

2022/09/07 06:47:55 pm        505

​ប៉ា​គី​ស្ថាន៖ មន្ត្រី​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ស្ថានភាព​ក្រោយ​ការ​បំផ្លិច​បំផ្លាញ​ដ៏​ធ្ងន់ធ្ងរដោយ​សារ​ទឹកជំនន់​នៅ​ប្រទេស​ប៉ា​គី​ស្ថាន កំពុង​បន្ត​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង ​៣៣​លាន​នាក់រួមទាំង​ជនភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន​ផង​ដែរ​។

​កាលពី​ថ្ងៃ​អង្គារ​នោះ​ដែរ ប្រទេស​ប៉ាគី​ស្ថាន​បាន​ប្រឹងប្រែង​បើក​ផ្លូវទឹក​កាន់តែ​ធំ ​នៅ​ក្នុង​បឹង​ធំ​បំផុត​របស់​ខ្លួន​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ទឹក​បុក​ខ្លាំង ស្រប​ពេល​ទឹកជំនន់​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដែល​បាន​ជន់​លិច ​១​ភាគ​៣​ នៃ​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ ខណៈ​ដែល​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ពី​ការ​មក​ដល់ ​នៃ​គ្រោះ​មហន្តរាយ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត។ ​លោក Indrika Ratwatte នាយក​ការិយាល័យ​ប្រចាំ​តំបន់​សម្រាប់​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​នៅ​ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ (UNHCR) បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌មាននៅ​ការិយាល័យ​នោះ​ថា ប្រទេស​ប៉ា​គី​ស្ថាន​កំពុង​ទទួល​ជនភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​លាន​នាក់ ​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ ហើយ​សហគមន៍​អន្តរជាតិ​គួរតែ​បង្កើន​ការ​គាំទ្រ​របស់​ខ្លួន​ដល់​ប៉ា​គី​ស្ថាន​ដោយ​កុំ​បង្អង់​។

​ទិន្នន័យ​ផ្លូវ​ការដែល​បាន​បញ្ចេញ​កាលពី​ថ្ងៃ​អង្គារ​បង្ហាញ​ថា ​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ដោយ​សារ​ភ្លៀង​រដូវ​មូសុង និង​ទឹកជំនន់​ដែល​បាន​ចាប់ផ្ដើម​កាលពី​ពាក់កណ្ដាល​ខែ​មិថុនាបាន​កើន​ឡើង​ដល់​ ១,៣២៥​នាក់ និង​របួស​ចំនួន ១២,៧០៣​នាក់។ ​ចំណែក​លោក Tarik Jasarevic អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា អគារ​សុខាភិបាល​ជាង ១,៤៦០​កន្លែង​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ត្រូវ​បាន​ប៉ះពាល់​ដោយសារ​ទឹកជំនន់ ក្នុង​នោះ ៤៣២​កន្លែង​ត្រូវ​បាន​ខូចខាត​ទាំងស្រុង និង​ ១,០២៨​កន្លែង​រង​ការខូចខាត​ដោយ​ផ្នែក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm