ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ​៖ ពហុ​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ឆ្លុះបញ្ចាំង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹកនាំ​បន្ដ​វេន​

2022/09/07 06:55:11 pm        461

​បាល់ទាត់៖ ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​សម្ដែង​ការអបអរសាទរចំពោះ​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដែល​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ហើយ​បានចាត់ទុក​សមិទ្ធផល​ថ្មី​នេះគឺជា​ការឆ្លុះបញ្ចាំង​ ពី​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​បន្ដវេន ចំពោះ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ។​

​ក្នុងនាម​អាជ្ញាធរ​កីឡា ឯកឧត្តម​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដែល​បាន​លេច​ចេញ​ជា​រូបរាងក្រោម​សាងសង់​ស្របតាម​ស្ដង់ដារ​បច្ចេកទេស និង​រចនាបថ​ខ្មែរ ដែលមាន​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ដ្រ​ខេត្តកំពង់ស្ពឺ បាន​ចលនា​សប្បុរសជន​កសាង​ពហុ​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​ឡើង ដែល​និយាយ​ដោយឡែក​សម្រាប់​ប្រជាជន​ខេត្តកំពង់ស្ពឺ និង​និយាយ​រួមគឺ​សម្រាប់​ប្រយោជន៍​កីឡា​ជាតិ។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់​បន្ថែមថា ពាក់ព័ន្ធ​នឹង​សមិទ្ធផល​នេះគឺ​ឆ្លុះបញ្ចាំង​ពី​ថ្នាក់ដឹកនាំ​បន្ដវេន គិតគូរ​យកចិត្តទុកដាក់​ទៅលើ​សុខុមាលភាព​របស់​ប្រជាជន​ជា​ចម្បង។ ក្នុងនោះវិស័យ​កីឡា បើសិន​ប្រជាជនមាន​សុខ​ភាពល្អ រា​ង្គ​កាយ​រឹងមាំ បញ្ញា​វាងវៃ ហើយ​មានចំណេះដឹង និង​សីលធម៌​ល្អ នឹង​ក្លាយទៅជា​ធនធាន​ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​កសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ ដែល​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ ពិសេស​សមិទ្ធផល​នេះមានតម្លៃ​ធំធេងអាច​ប្រើប្រាស់​សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ ផងដែរ។​

​សូមបញ្ជាក់ថា ពហុ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺដែល​ផ្ដួច​ផ្ដើមគំនិត​សាងសង់​ដោយ​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការកាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ពហុ​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​នេះបាន​ចំណាយ​ថវិកា​សាងសង់ ៣​លាន និង ៥០​ម៉ឺន​ដុល្លារដោយ​មិន​គិតពី​តម្លៃ​ដី ក្នុងនោះ​មាន​អគារ​កម្ពស់ ៣​ជាន់ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន ៣​ពាន់​នាក់ និង​មាន​បង្គោល​ភ្លើង​អាច​បម្រើ​ឲ្យ​ការប្រកួត​ពេល​យប់ រួមជាមួយ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ជាច្រើន​ផ្សេងទៀត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        43
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm