សាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ ចុះសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារ​ជូនពលរដ្ឋក្រីក្រចំនួន៣១គ្រួសារ

2022/09/07 07:22:30 pm        500

កោះកុង៖ សាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទចុះ​ជួប​សំណេះសំណាលសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ និងស្រ្តីទើប​សម្រាលក្រីក្រ សរុបចំនួន៣១គ្រួសារ នៅទីស្នាក់ការអនុសាខាកាកបាទ​ក្រហមកម្ពុជា​ក្រុងខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា។

ក្នុងឱកាសនោះ លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ក្រុងខេមរភូមិន្ទ ​លើកឡើងថា រាល់ការជំនឿអ្វីមួយសុំឱ្យមានព័ត៌មាន ​ហេតុផលច្បាស់លាស់ និង​ការ​គិតពិចារណាប្រកប​ដោយភាពត្រឹមត្រូវ ដូច្នេះការ​បំផុសចលនាថា​មានទឹកលិចលង់ភពផែនដី​របស់​លោក ខឹម វាសនា​ ដើម្បីឱ្យពលរដ្ឋទៅចម្ការក្បែរភ្នំគូលែន វាជារឿងមួយគ្មានអ្វីចំណេញ​នោះទេ។

លោក បានបញ្ជាក់ទៀតថា ប្រសិនបើពលរដ្ឋជឿទៅការឃោសនារបស់លោក ខឹម វាសនា មាន​តែការ​ខាតបាត់ពេលវេលា ប្រាក់កាក់ទ្រព្យសម្បត្តិ និងបែកបាក់គ្រួសារ សម្រាប់សង្គមពលរដ្ឋ​ខ្មែរទូទៅ។ អ្វីដែលពលរដ្ឋ ត្រូវគិតគូរបង្កើនការប្រុងប្រយ័ត្នអំឡុង​រដូវវស្សានេះ ​ថែទាំសុខភាពឱ្យល្អ ចូលរួមទៅចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩។

គួររម្លឹកដែរថា ឃោសនារបស់លោកខឹមវាសនា ថាមានលិចលង់ភពផែនដី ដោយអះអាងថា មានតែ​ចំការម្រេចរបស់លោកនៅជិតភ្នំគូលែនទេ​ ដែលអាចឲ្យពលរដ្ឋចៀសផុតពីសេចក្តី​ស្លាប់បាន។ ការលើកឡើងរបស់លោកខឹមវាសនា នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បែបនេះបានធ្វើឲ្យពលរដ្ឋ​ទាំង​ក្នុងនិងក្រៅប្រទេស ​នាំគ្នាសម្រុកមករស់នៅក្នុងចម្ការម្រេចលោក ខឹម វាសនា ប្រមាណជិត ២ម៉ឺននាក់ ​ហើយបច្ចុប្បន្ននេះពលរដ្ឋបានយល់ព្រមចាកចេញទៅវិញជិតអស់ហើយ នៅសល់តែ​ជាង​មួយពាន់នាក់តែប៉ុណ្ណោះ ​ដែលនៅ​ក្រាញននៀល​មិន​ព្រមចាកចេញ។

លោក ឈេង សុវណ្ណដា ​ក៏សំណូមពរដល់ពលរដ្ឋយកចិត្តទុកដាក់បញ្ហាគ្រោះអគ្គិភ័យ ព្រោះកន្លង​ទៅថ្មីៗមានករណីឆាបផ្ទះពលរដ្ឋមួយកន្លែងនៅសង្កាត់ដងទង់បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន ​ដោយសារការឆ្លងចរន្តអគ្គិសនី​ ឬការថ្វីប្រហែសដុតធូបទានជាដើម។​ កុំចេញទូកនេសាទ អំឡុងពេលមានព្យុះភ្លៀងដូចម៉ោងនេះ៕អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm