មនុស្សរាប់ពាន់នាក់​ត្រូវបាន​ជម្លៀស​ដោយ​ការ​រញ្ជួយ​ដី​នៅ​ចិន ​ខណៈ​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​ ៧៤​នាក់

2022/09/07 07:32:06 pm        748

​ចិន៖ ក្រុម​អ្នក​ជួយសង្គ្រោះ​របស់​ប្រទេស​ចិន​បានធ្វើការ​ នៅក្នុង​ទីតាំង​ប្រកបដោយ​គ្រោះថ្នាក់​កាលពី​ថ្ងៃ​អង្គារ ​ដើម្បី​ជួយ​ជម្លៀស​ពលរដ្ឋ​ជាង ១១​,០០០​នាក់​បន្ទាប់ពី​រញ្ជួយ​ដី​កម្រិត​ 6.8​រិច​ទ័​រ​បាន​វាយប្រហារ​ខេត្ត Sichuan ភាគ​និរតី​នៃ​តំបន់ភ្នំ​របស់​ប្រទេស​ចិន​ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ ៧៤នាក់​ស្លាប់​។

​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា ចំនួន​អ្នកស្លាប់​ដោយសារ​ការរញ្ជួយ​ដី​ខ្លាំង​បំផុត​ដែល​បាន​វាយប្រហារ​ខេត្ត Sichuan ភាគ​និរតីប្រទេស​ចិន​បាន​កើន​ឡើងដល់ ៧៤នាក់​គិត​ត្រឹម​យប់​ថ្ងៃ​អង្គារ ខណៈ​មនុស្ស ​២៥៩​នាក់​ផ្សេងទៀត​បាន​រងរបួស ​និង ​២៦​នាក់​កំពុង​បាត់​ខ្លួន​នៅឡើយ​។​ ​រូបភាព​វីដេអូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋដែល​ថត​បាន​នៅ​ចំណុចកណ្តាល​នៃ​តំបន់ Luding ខេត្ត Sichuan ​បានបង្ហាញ​ឲ្យ​ឃើញ​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ជួយ​អ្នករងរបួស​ឆ្លងកាត់​ស្ពាន​បណ្តោះអាសន្ន ​ដែល​សាងសង់​ដោយ​យក​ដើមឈើ​ធ្វើជា​ស្ពាន​ដើរ​ឆ្លងកាត់ ខណៈ​ទឹក​ហូរ​នាំ​ដីល្បាប់​នៅ​ខាងក្រោម​ស្ពាន​។​

​ពលរដ្ឋ​ជម្លៀស​ខ្លួន​ដែល​អាច​ដើរ​បាន បានធ្វើ​ដំណើរ​តាម​ផ្លូវលំ​នៅតាម​បណ្តោយ​ដង​ទន្លេ​មាន​ជម្រាលភ្នំ ​និង​មាន​ដី​បាក់​ធ្លាក់​ដោយ​គ្រោះ​រញ្ជួយ​ដី​។ វីដេអូ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានបង្ហាញ​ថា ពលរដ្ឋ​មួយចំនួន​កំពុងកាន់​របស់​របរ​យកទៅ​ជាមួយ​។​ ​ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ព្យាយាម​ចូលទៅ​ដល់​មនុស្ស​ដែល​ជាប់គាំង ដោយមាន​ឧបករណ៍ប្រើប្រាស់​ និង​បញ្ជូន​ជំនួយ​សង្គ្រោះបន្ទាន់ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា ​មនុស្ស ១១,០០០នាក់ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​នេះ​។ អាជ្ញាធរ​បានកំណត់​អត្តសញ្ញាណ​គ្រោះថ្នាក់​ភូមិសាស្ត្រ​ប្រមាណ ៥០០​កន្លែង ដែល​បានកំណត់​យោងទៅតាម​ការបាក់​ដី និង​ផ្លូវ​តំបន់ភ្នំ​ដែល​បាក់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        153
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        230

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm