រាជរដ្ឋាភិបាលកម្ពុជា បោះផ្សាយលក់មូលបត្ររដ្ឋលើកដំបូងក្នុងថ្ងៃពុធនេះ

2022/09/07 07:34:41 pm        572

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ចាប់ផ្តើមដាក់ដេញថ្លៃមូលបត្ររដ្ឋសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅថ្ងៃពុធទី០៧ ខែកញ្ញានេះ ក្នុងទំហំទឹកប្រាក់១០០ប៊ីលានរៀល ឬប្រមាណ ២៥ លានដុល្លារអាម៉េរិក នៃទំហំប្រមាណ៣០០ លានដុល្លារ ដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២២នេះ។

ធនាគារជាតិនៃកម្ពុជា បានបោះផ្សាយមូលបត្ររដ្ឋនេះ ដោយដាក់ដេញថ្លៃតាមរយៈ ផ្លែតហ្វមរបស់ ធនាគារជាតិនៃកម្ពុជា​ ដែលហៅកាត់ថា NBCP ចាប់ពីម៉ោង៨ព្រឹក ដល់២រសៀល។

មូលបត្ររដ្ឋ ដែលជាប្រភេទបណ្ណបំណុល មានតម្លៃចារឹត ១លានរៀល (ឬសមូលនឹង២៥០ដុល្លារ) ក្នុង​មួយបណ្ណហើយ វិនិយោគិន ​ដែលទិញមូលបត្រនេះ ​នឹងទទួលបានអត្រាការប្រាក់ ២ ភាគរយ​ថេរក្នុងមួយឆ្នាំ ​ដោយរដ្ឋទូទាត់ឱ្យក្នុងរយៈពេល៦ខែម្តង។

លោកបណ្ឌិត អ៊ិន ចាន់នី នាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងនូវការគាំទ្រ ចំពោះការចាប់​ផ្តើមបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋ​ ដែលបង្កើតនូវទំនុកចិត្តខ្ពស់ និងគ្មាន​ហានិភ័យ​សម្រាប់អ្នកចូលរួម ​ជាពិសេស​ការ​បោះលក់មូលបត្ររដ្ឋ ​នឹង​កៀរគរ​ធនធាន​នៅក្នុងស្រុក សម្រាប់ការអភិវឌ្ឍនៅលើហេដ្ឋរចនាសម្ព័ន្ធផ្សេងៗ ​និងបានកាត់បន្ថយដល់សន្និបំណុល​របស់រាជរដ្ឋាភិបាល។

ចំណែក ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ​លើកឡើងថា នេះគឺជា​ឧបករណ៍ហិរញ្ញវត្ថុមួយ ដែលប្រទេសមានការរីកចម្រើនកំពុងអនុវត្ត ព្រោះឧបករណ៍​ហិរញ្ញវត្ថុ​បែបនេះ មាន​គុណភាពខ្ពស់ ​និងមាន​ហានិភ័យ​ទាប ហើយបានកំពុងឈាន​មកដល់ទីផ្សារ​របស់​កម្ពុជាផងដែរ ។

ឯកឧត្តម រំពឹងថា វិនិយោគិនជាស្ថាប័នរបស់រដ្ឋដូចជា ​ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនបេឡា​សន្តិសុខ​សង្គមជាដើម ​ក៏ដូចជាក្រុមហ៊ុនជាស្ថាប័ននៅបរទេស ​អាច​នឹងរកឱកាសវិនិយោគនៅ​ក្នុង​ទីផ្សាកម្ពុជា ។

ឯកឧត្តម បន្តថា តាមរយៈទីផ្សារមូលបត្ររដ្ឋនេះ ​វិនិយោគិនបរទេសអាចចាប់អារម្មណ៍លើមូលបត្រ​រដ្ឋនេះ ​ដែលកម្ពុជារំពឹងថា ​នៅក្នុងរយៈពេលខាងមុខ ​កម្ពុជានឹងអាចស្រូបយកវិនិយោគិនធំៗ​ពី​ក្រៅស្រុក បានជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ទាក់ទងការបោះផ្សាយមូលបត្ររដ្ឋនេះ រាជរដ្ឋាភិបាលបានកំណត់ការបោះផ្សាយ​មូលបត្ររដ្ឋ ក្នុងទំហំ ០,៩៨% នៃ ផ.ស.ស ​ដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រង​ឆ្នាំ ២០២២ ស្មើនឹង ១,២ ទ្រីលានរៀល​ សមមូលនឹងប្រមាណ ៣០០លានដុល្លារអាមេរិក៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        77
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        146
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm