ពលរដ្ឋអាយុ១៨ឆ្នាំឡើង ក្នុងរាជធានីភ្នំពេញ ចាក់វ៉ាក់សាំងដូសជំរុញទី៥ បានចំនួនជិត២០ម៉ឺននាក់

2022/09/07 07:44:27 pm        435

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ អាយុចាប់ពី១៨ឆ្នាំឡើង បានមកចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ដូសជំរុញទី៥ បានចំនួន ១៦០,១៨៣នាក់ ស្មើនឹង ១១.៣៤% នៃក្រុមគោលដៅ ១,៤១២,៧៦៩នាក់គិតត្រឹមល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២​នេះ ។

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល រាជធានីភ្នំពេញ បានបន្តថា សព្វថ្ងៃ​ក្រៅ​ពីមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ នៅតាមមនី្ទរពេទ្យបង្អែក និងមណ្ឌល​សុខភាព​ទាំង ៤៣ទីតាំង ក្នុងរាជធានីភ្នំពេញ គ្រូពេទ្យ នៃការិយាល័យសុខាភិបាល​ ស្រុកប្រតិបតិ្ត នៃមនី្ទរ​សុខាភិបាល​រាជធានីភ្នំពេញ ​កំពុងបន្តបេសកកម្មយ៉ាងសកម្ម ​ចុះចាក់វ៉ាក់សាំងតាមសហគមន៍ ខ្នងផ្ទះ ​ដើរពីផ្ទះមួយ ទៅផ្ទះមួយ ​ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩​ ជូនប្រជាពលរដ្ឋ ចាស់ជរា និងវ៉ាក់សាំង​ការពារជំងឺ១១មុខ ជូនកុមារ ដែលពិបាកក្នុងការធ្វើដំណើរមកកាន់មណ្ឌលសុខភាព និង​មនី្ទរពេទ្យបង្អែក ​ដើម្បីទទួលយកថ្នាំបង្ការការពារជំងឺ។

បងប្អូនប្រជាពលរដ្ឋ ​និងអាណាព្យាបាលបាននាំកូនមកចាក់វ៉ាក់សាំងកូវីដ-១៩ ពីក្រុមការងារ​គ្រូពេទ្យ​មណ្ឌលសុខភាពទឹកថ្លា ​បានលើកឡើងស្រដៀងគ្នាថា ​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិតជា​មានសារៈសំខាន់ខ្លាំងណាស់​ សម្រាប់ការពារសុខភាពកុំឲ្យឆ្លងមេរោគកូវីដ-១៩ ផ្ទាល់ខ្លួន ក្រុមគ្រួសារ ​និងសង្គមជាតិផងដែរ។

ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ​បានបញ្ជាក់ផងដែរថា ក្រោមការដឹកនាំប្រកប​ដោយ​គតិបណ្ឌិត ​របស់សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រ​កម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចាប់ផ្តើមចាក់វ៉ាក់សាំងនេះជូនបងប្អូន​ប្រជាពលរដ្ឋកាលពីថ្ងៃទី១០ ​ខែ​កុម្ភៈ ឆ្នាំ២០២១ ​ដោយឥតគិតថ្លៃ ​រហ័សទាន់ពេលវេលា រួមទាំង​ជនបរទេសដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

គិតមកត្រឹមថ្ងៃនេះផ្ទាល់ ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ​ចាក់វ៉ាក់សាំងដូសទី៣ បានចំនួន ១០៦.៤៨%, ដូសទី៤ បានចំនួន៨១.៣២% និងដូសទី៥ បានចំនួន ១១.៣៤% នៃប្រជាពលរដ្ឋគោលដៅ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm