កងទ័ពធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ ដើម្បីពង្រឹងសមត្ថភាពជួយប្រជាជនពីទឹកជំនន់

2022/09/07 09:05:38 pm        838

កំពង់ឆ្នាំង៖​នៅថ្ងៃនេះកងទ័ពរបស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥ នៃកងពលតូចអន្តរាគមន៍លេខ១ ធ្វើលំហាត់សមយុទ្ធជំនាញ​សង្គ្រោះគ្រោះមហន្តរាយ​ដោយ​ទឹកជំនន់ ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីលំហាត់សមយុទ្ធជំនាញសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ បានឱ្យដឹងថា តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធាន​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ​លេខ៧២៥ នៃកងពលតូចអន្តរាគមន៍លេខ១ បានរៀបចំលំហាត់សមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ​ដោយទឹកជំនន់ស្របពេលតែងតែកម្ពុជាប្រឈមដោយសារជំនន់ទឹកភ្លៀង។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តថា ការៀបចំលំហាត់សមយុទ្ធនាពេលនេះ គឺជាការដាក់ចេញជា​វិញ្ញាសា និងការរំលឹកដល់បណ្តាកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយទាំងអស់ត្រូវ​ពង្រឹង​សមត្ថភាព ជំនាញ មធ្យោបាយ និងសម្ភារៈរបស់ខ្លួន ដើម្បីឆ្លើយតប​ចំពោះ​សភាពការណ៍​កើតឡើង​ជាយថាហេតុដោយសារបញ្ហាគ្រោះមហន្តរាយទឹកជំនន់។

ទន្ទឹមគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាក់ថា ជាការត្រៀមបង្ការទៅនឹងការប្រែប្រួល​អាកាសធាតុ​ដែលប្រឈមដោយជំនន់ទឹកភ្លៀង ​កងប្រតិបត្តការរុករក ​និងសង្គ្រោះគ្រោះ​មហន្តរាយ​សរុបចំនួន ១៦កង របស់កងយោធពលខេមរភូមិន្ទ បានត្រៀមរួចរាល់ ដើម្បី​អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងបន្តថា ជាមួយការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រោះមហន្តរាយ ក៏បានត្រៀមសម្រាបលទីទួលសុវត្ថិភាពដែលសាងសង់​រួចរាល់ រួមទាំងតង់ដែលជាទីទួលសុវត្ថិភាពបណ្តោះអាសន្ន និងអំណោយជាគ្រឿងឧបភោគ បរិភោគ​ជូនប្រជាពលរដ្ឋផងដែរ។

បន្ថែមពីនេះ ទោះបីពុំប្រឈមទឹកជំនន់ធ្ងន់ធ្ងរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំប្រជាពលរដ្ឋឱ្យ​ប្រយ័ត្ន​ប្រយែង​កូនចៅតូចៗ​ ដើម្បីចៀសវាងពីគ្រោះអកុសលនានាពីទឹកជំនន់នេះ។ ឯកឧត្តម ទេសរដ្ឋមន្ត្រីក៏បានក្រើនរំលឹកដល់អាជ្ញាធរខេត្ត ស្រុក ឃុំ ឱ្យបង្កើនការយកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​របស់ប្រជាពលរដ្ឋ​ និងការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងគ្រាជួបគ្រោះជំនន់ទឹកភ្លៀងនេះ។

សូមជម្រាបថា ​ បន្ទាប់​ពី​អញ្ជើញ​ត្រួតពិនិត្យលំហាត់សមយុទ្ធ ឯកឧត្តម ​ទេសរដ្ឋមន្រ្តី បាន​អញ្ជើញ​ក្នុងពិធីសំណេះសណាលជាមួយកងកម្លាំង និងចែកអំណោយគ្រឿងឧបភោគបរិភោគ​ជូន​ប្រជាពលរដ្ឋ៕ 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        58
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        124
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm