Thiago Alcantara វិល​មក​ហ្វឹកហាត់​វិញ​មុន Liverpool ជួប Napoli យប់​នេះ

2022/09/07 09:32:44 pm        255

​បាល់ទាត់៖ ​​ខ្សែបម្រើ​អេ​ស្ប៉ា​ញ Thiago Alcantara បាន​ត្រលប់មក​ហ្វឹកហាត់​វិញ​ហើយ ហើយក៏​អាច​ចូល​លេង​វិញ​បានដែរ​នៅពេល Liverpool ជួប​ក្រុម​អ៊ីតាលី Napoli យប់​នេះ​នៅ​ទីក្រុង Naple​។

​​កីឡាករ​វ័យ ៣១ឆ្នាំ​រូបនេះ​បាន​ចូល​ហ្វឹកហាត់​ឡើងវិញ​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​អវត្តមាន​តាំងពី​ថ្ងៃទី៦ ខែសីហា​កន្លងទៅ​ដោយសា​រ​របួស​ស​សៃ​ពួរ​អំឡុង​ការប្រកួត​បើក​រដូវ​កាល Premier League ដែល Liverpool ស្មើ​នៅ​ទឹកដី Fulham ២-២​។ ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​លោក Jurgen Klopp បានបង្ហាញ​អារម្មណ៍​រីករាយ​ចំពោះ​វត្តមាន​អតីត​ខ្សែបម្រើ Bayern Munich រូបនេះ​ត្រលប់មក​ហ្វឹកហាត់​វិញ ស្របពេល​តំបន់​កណ្តាល​នេះ Jordan Henderson, Naby Keita និង Alex Oxlade-Chamberlain សុទ្ធតែ​របួស​។​

​​Fabio Calvalho ក៏​មិន​ទាន់​ច្បាស់​ថា ​អាច​ចូល​លេង​បាន​សំរាប់​ការប្រកួត​នៅ​ទឹកដី​អ៊ីតាលី​យប់​នេះ​ ឬ​អត់​នៅឡើយ បន្ទាប់ពី​រងរបួស​ជើង​អំឡុងពេល Liverpool ស្មើ​នៅ​ទឹកដី Everton ០-០ កាលពី​ថ្ងៃ​សៅរ៍​។ ​​Liverpool ស្ថិតក្នុង​ពូ​ល A នៃ​ការប្រកួត​ក្របខណ្ឌ UEFA Champions League រដូវ​កាល​នេះ​ជាមួយ Napoli, Rangers និង Ajax Amsterdam៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm