ថៃ​ប្រកាស​ផ្ទុះ​ករណី​ឆ្លង​ជំងឺ COVID-19 ​នៅ​តាម​ក្លិប​រាត្រី និង​ពន្ធនាគារ​ក្នុង និង​ជុំវិញ​ទីក្រុង​បាងកក​

2021/04/27 09:59:58 am        268

​ថៃ៖ ក្រុម​មន្ត្រី​សុខាភិបាល​ប្រទេស​ថៃ កំពុង​ពិចារណា​លើ​ការ​បិទ​ទីតាំង​កម្សាន្ត​រាត្រី​នានា ​នៅ​ក្នុង​ទីក្រុង​បាងកក ក្រោយ​រក​ឃើញ​ការ​ផ្ទុះ​ករណី​ឆ្លង​ជំងឺ COVID-19​ នៅ​តាម​ទីតាំង​ទាំងនោះ ទាំង​ក្នុង និង​ជុំវិញ​រាជធានី​មួយ​នេះ ហើយ​នឹង​ករណី​ឆ្លង​នៅ​ក្នុង​ពន្ធនាគារ​មួយ​កន្លែង នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​។​

​លោក ​អា​ភី​សា​ម៉ៃ ស្រី​រ៉ាំ​ង​សាន អ្នកនាំពាក្យ​មជ្ឈមណ្ឌល​រដ្ឋបាល​ស្ថានភាព​ជំងឺ COVID-19 បាន​និយាយ​ថា ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19​ ចំនួន ១៩៤​នាក់​ត្រូវ​បាន​រក​ឃើញ ដែល​ភាគច្រើន​នៃ​ករណី​ឆ្លងបាន​រក​ឃើញ​នៅ​តាម​ទីតាំង​កម្សាន្ត​នានា ​នៅ​ក្នុង​ទីក្រុង​បាងកក និង​នៅ​ក្នុង​ពន្ធនាគារណា​រ៉ា​ធី​វ៉ា​ត់។​ មជ្ឈមណ្ឌល​រដ្ឋបាល​ស្ថានភាព​ជំងឺ COVID-19 បាន​បញ្ជា​ឲ្យ​បិទ​ទី​តាំង​រក​ឃើញ​ករណី​ឆ្លង​ទាំង​អស់​នោះ រហូតដល់​ពួកគេ​សម្អាត​ស្អាត។​ ក្រុម​មន្ត្រី​សុខាភិបាល​បាន​និយាយ​ថា ពួកគេ​កំពុង​ពិចារណា​លើ​ការ​បិទ​ទីតាំង​កម្សាន្ត​នានា ​នៅ​ទីក្រុង​បាងកករយៈពេល ​២​សប្ដាហ៍​ ដើម្បី​ព្យាយាម​បញ្ឈប់​ការ​រីក​រាលដាល​ឆ្លង​ជំងឺ COVID-19។​ ខណៈ​ពេល​នោះ​ដែរ រដ្ឋបាល​ក្រុង​បាងកក​បាន​ប្រកាស​ឈ្មោះ​ទីតាំង ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះ​ករណី​ឆ្លង និង​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើតេស្ត​រក​ជំងឺ COVID-19។​

​ការ​រីក​រាលដាល​ឆ្លង​ថ្មី​នេះ​ដែរ បាន​កើតមានឡើង​មុន​ពេល​ដែល​ប្រទេស​ថៃ​ រៀបចំ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្លួន​នៅ​ពាក់កណ្ដាល​ខែ​មេសា​ខាងមុខ​នេះ ជា​ពេល​ដែល​គេ​មើល​ឃើញ​ប្រជាពលរដ្ឋ សម្រុក​ធ្វើដំណើរ​ចេញពី​ទីក្រុង​ទៅកាន់​ស្រុកកំណើត​ របស់​ពួកគេនៅ​តាម​ខេត្ត។ កាលពី​ឆ្នាំមុន ថៃ​បាន​ផ្អាក​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​របស់​ខ្លួន ក្រោយ​រក​ឃើញ​រលក​ទី​១​ នៃ​ជំងឺ COVID-19។​ សូម​បញ្ជាក់​ថា ប្រទេស​ថៃ​បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ COVID-19​ ចំនួន ២៩.៣២១​នាក់ និង​ករណី​ស្លាប់ ៩៥​នាក់៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        59
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        57
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm