សម្បត្តិវប្បធម៌ គឺជាមូលដ្ឋានគ្រឹះនៃអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់ជាតិសាសន៍នីមួយៗ

2022/09/08 12:19:01 am        90

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអៈអាងថា សម្បត្តិវប្បធម៌ គឺជាមូលដ្ឋានគ្រឹះនៃអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់ជាតិសាសន៍នីមួយៗ ដែលតម្រូវឱ្យបណ្តា​ប្រទេសអ្នក​ពាក់ព័ន្ធទាំងអស់ រួមគ្នាការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ឱ្យមានប្រសិទ្ធភាព។

​ការថ្លែងរបស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា យ៉ាងដូច្នេះក្នុងសន្និសីទអន្តរជាតិ ស្តីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ទស្សនពីអាស៊ាន នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងទៀតថា សម្បត្តិវប្បធម៌ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណ វប្បធម៌ ប្រាជ្ញា ចំណេះដឹង និងមោទនភាពជាតិសាសន៍មួយ។ សម្បត្តិវប្បធម៌រួមចំណែកដល់ពិភពលោក និងធ្វើឱ្យជីវិតរបស់​យើងកាន់​តែសម្បូរបែប តាមរយៈចំណេះដឹងវិទ្យាសាស្ត្រដែលបញ្ជ្រាបចូល ហើយដោយសារតម្លៃជាប្រវត្តិសាស្ត្រ និងភាពងាយខូចខាត​របស់សម្បត្តិវប្បធម៌ វាអាចជាកម្លាំងបង្រួបបង្រួមសម្រាប់ប្រជាជាតិ។ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ពិភពលោកបានឈានចូលដល់ដំណាក់កាលនៃភាពមិនច្បាស់លាស់ និងអស្ថិរភាព។ ជាលទ្ធផល សកម្មភាពពាក់ព័ន្​ធនឹងការលួច និងការជួញដូរដោយខុសច្បាប់នូវសម្បត្តិវប្បធម៌។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ចាក់ថា ការការពារសម្បត្តិវប្បធម៌ទាំងនោះ សហគមន៍ នឹងទទួលបាន​អត្ថប្រយោជន៍ពីតម្លៃសេដ្ឋកិច្ចរបស់ខ្លួន ដោយសារវាផ្តល់នូវការចិញ្ចឹមជីវិត និងការបង្កើតប្រាក់ចំណូល។ មុនពេលជំងឺរាតត្បាត សិល្បៈ និងវប្បធម៌គឺជាសក្តានុពលសម្រាប់ការងាររាប់លាន និងជាប្រភពនៃកំណើនសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍។ ទេសចរណ៍បេតិកភណ្ឌវប្បធម៌មានសារសំខាន់ ជាពិសេសសម្រាប់សេដ្ឋកិច្ចរបស់អាស៊ាន ហើយវាត្រូវបាន​ព្យាករណ៍ថា​ជាកត្តាជំរុញដ៏សំខាន់ដល់ការកសាងឡើងវិញនូវសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតក្នុងតំបន់។

ជាមួយគ្នានោះលោក Sardar Umar Alam អ្នកតំណាងយូណេស្កូ ប្រចាំកម្ពុជា បានវាយតម្លៃ និងគាំទ្រកម្ពុជា ដែលបានរៀបចំសន្និសីទ​អន្តរជាតិស្តីពីការការពារសម្បត្តិវប្បធម៌ ដើម្បីជំរុញកិច្ចសន្ទនារវាងបណ្តាប្រទេសអាស៊ាន ឱ្យមានការអំពាវនាវរួមគ្នាសម្រាប់កិច្ចការពារសម្បត្តិវប្បធម៌ក្នុងតំបន់។ សម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា ត្រូវបានទទួលរងនូវការជួញដូរដោយខុសច្បាប់នូវវត្ថុបុរាណវប្បធម៌តាំងពីរាប់រយឆ្នាំមកហើយ សិល្បៈខ្មែរត្រូវបាន​កោតសរសើរយ៉ាងខ្លាំងនៅទូទាំងពិភពលោក ហើយវត្ថុវប្បធម៌រាប់មិនអស់ត្រូវបានលួច និងលក់ដោយខុស​ច្បាប់នៅលើ​ទីផ្សារសិល្បៈអន្តរជាតិ។ កម្ពុជាបានដើរតួនាទីយ៉ាង​សំខាន់ក្នុងការពង្រឹង​​កិច្ចសហប្រតិបត្តិការ​ជាមួយសហគមន៍អន្តរជាតិ និងក្នុងការចរចាដើម្បីប្រគល់ស្នាដៃល្អឯកដែលបានលួចនោះមកវិញ ដែលប្រជាជនកម្ពុជាចាត់​ទុកថាសម្បត្តិវប្បធម៌​ទាំងនោះជាសម្បត្តិដែលមានតម្លៃសិល្បៈ វិទ្យាសាស្ត្រ និងស្មារតីដ៏អស្ចារ្យសម្រាប់ប្រជាជាតិ។ អង្គការយូណេស្កូជឿជាក់ថា ការការពារ និងឆ្មាំមើលបេតិកភណ្ឌវប្បធម៌ពិភពលោក គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០។ ជាថ្មីម្ដងទៀត លោកបានថ្លែងអំណរគុណចំពោះកម្ពុជា និងសមាជិកអាស៊ានសម្រាប់ការប្តេជ្ញាចិត្ត ក្នុងការទទួលស្គាល់ នៃសក្តានុពលពេញលេញ នូវអនុសញ្ញាឆ្នាំ1970 ក្នុងការអភិរក្សបេតិកភណ្ឌរួមជាតិ និងតំបន់ និងទប់ស្កាត់វិនាសកម្មនៃ​ការជួញដូរ និងការលួចប្លន់ខុសច្បាប់ ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន អត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្ត្រ សម្រាប់មនុស្សជំនាន់ក្រោយ៕​ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        98
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        129
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm