ពលរដ្ឋ​៖ អំណោយ​ទទួល​បាន​ពី​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុស្លិម​កម្ពុជា ជួយ​ដោះស្រាយ​ជីវភាព​បាន​មួយកម្រិត​

2022/09/08 01:27:44 am        650

​ភ្នំពេញ​៖ ពលរដ្ឋ​ងាយ​រងគ្រោះ រស់​នៅក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៧​ខែកញ្ញា​នេះ បានបង្ហាញ​ការ​សប្បាយ​ចិត្ត បន្ទាប់ពី​ទទួលបាន​អំណោយ​ពី​អង្គ​ការមូល​អង្គ​ការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា​។​ពួកគាត់​ថា អំណោយ​ទាំងអស់នេះ បាន​ចូលរួមចំណែក​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បាន​មួយកំរិត​។​

​ការលើកឡើង​នេះ បាន​ធ្វើឡើង​ក្នុង​ឱកាស ឯកឧត្តម​បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា អមដំណើរ​ជាមួយ​តំណាង​ស្ថាន​តួ​ក​គី​ប្រចាំ​ប្រទេស​កម្ពុជា និង​លោក​អភិបាលខណ្ឌ​ឬ​ស្សី​កែវ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចំនួន​៦០០​គ្រួសារ ស្ថិតនៅ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម​បណ្ឌិត អូស្មាន ហាស្សាន់ មានប្រសាសន៍​ដែរ​ថា ការផ្ដល់ជូន​នូវ​អំណោយ​ថ្ងៃនេះ គឺ​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​សម្រាល​ជីវភាព​ប្រជាពលរដ្ឋ ហើយ​អំណោយ​ថ្ងៃនេះ​ផងដែរ ផ្ដល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​ពី​ជាតិ​សាសន៍ និង​សាសនា​នោះឡើយ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​រំលឹក​ពី​គុណ​តម្លៃ​នៃ​សន្តិភាព​ដែល​កម្ពុជា​ទទួលបាន ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានធ្វើ​ឲ្យ​កម្ពុជា ក្លាយជា​ប្រទេស​ដែល​ទទួលបាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ សម្ដេច​តេ​ជោ បាន​ធា​នាម​កនូវ​សុខដុមរមនា​រវាង​ជាតិ​សាសន៍ និង​សាសនា​នៅ​កម្ពុជា គ្មាន​ការរើសអើង គ្មាន​ការប្រកាន់​ពូជសាសន៍ និង​សាសនា​នោះទេ​។

​អំណោយ​ដែល​ពលរដ្ឋ​ ៦០០​គ្រួសារ​ ទទួលបាន​នៅពេលនេះ ​រួមមាន​៖​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ២០​គីឡូក្រាម និង​គ្រឿង​បរិភោគ​ផ្សេងៗ​ជាច្រើន​ទៀត​៕ អត្ថបទ​៖​ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        101
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        130
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm