ការដ្ឋាន​ស្ថាបនា​ផ្លូវ​ត​ភ្ជាប់​ស្រុក​ពីរ​ក្នុង​ខេត្តកំពង់ឆ្នាំង​ បើក​ដំណើរការ ធ្វើឱ្យ​ពលរដ្ឋ​សប្បាយចិត្ត​

2022/09/08 02:47:44 am        825

​កំពង់ឆ្នាំង​៖ ការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ ប្រវែង​ជាង​១១​គីឡូម៉ែត្រ ត​ភ្ជាប់​ស្រុក​រលាប្អៀរ និង​ស្រុក​កំពង់​ត្រឡា​ច ខេត្ត​កំពង់ឆ្នាំង បាន​នឹង​កំពុង​ដំណើរការ ដែល​ការដ្ឋាន​នេះ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​សប្បាយចិត្ត ព្រោះ​នឹង​បាន​ផ្លូវ​ល្អ​ប្រើប្រាស់​ទៅ​ពេលអនាគត​។​

​ផ្លូវ​ក្រាល​កៅស៊ូ​២​ជាន់ ប្រភេទ (DBST) ប្រវែង​ជាង​១១​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​ទឹក​ចេញ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ទៅដល់​ភូមិ​ស្រែ​សារ ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង កំពុង​ត្រូវ​បានកសាង ក្រោម​ជំនួយ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ និង​គម្រោង​ពង្រឹង​សមត្ថ ភាព​ផលិតភាព​ជនបទ ហៅ​កាត់​ថា (NRRPCP) ដែល​គាំទ្រ​ដោយ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ អាស៊ី (AIIB)​។​

​ប្រជាពលរដ្ឋ បាន​និយាយថា ការស្ថាបនា កែប្រែ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ទៅជា​ផ្លូវ​កៅស៊ូ​នេះ នឹង សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពួកគេ ដែល​ប្រឈម​នឹង​ដី​ហុយ នៅ​រដូវប្រាំង និង​ភក់​នៅ​រដូវវស្សា ជាពិសេស វា​ងាយស្រួល​សម្រាប់​ការធ្វើដំណើរ​របស់​សិស្ស​ទៅ​សាលារៀន​តែម្តង​។​

​លោក ជិន រដ្ឋា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា កំណាត់​ផ្លូវ​នេះ នឹងត្រូវ​ចំណាយពេល​ស្ថាបនា​រយៈពេល​១២​ខែ គិត​ចាប់​ពី​ថ្ងៃ​បើក​ការដ្ឋាន​នេះ រហូតដល់​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២៣ និង​ត្រូវចំ ណាយ​ទឹកប្រាក់ ចំនួន​ជាង​១.៥​លាន​ដុល្លារ ។​

​គម្រោង​ពង្រឹងសមត្ថភាព​ផលិតភាព​ជនបទ បាន​ចាប់​ផ្ដើ​អនុវត្ត​ពី​ឆ្នាំ​២០២១-២០២៣ មាន​ថវិកា​សរុប​ចំនួន​៦៧​លាន​ដុល្លារ ក្នុងនោះ​ថវិកា​ចំនួន​៦០​លាន​ដុល្លារ ជា​ហិរញ្ញប្បទាន​របស់​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) និង​៧.៥​លាន​ដុល្លារ ជា​ថវិកាបដិភាគ​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​។

​គម្រោង​នេះ មាន​សមាសភាព​ចំនួន​២ គឺ​ទី​១ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​ជនបទ (​ត្រូវ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ (DBST) ប្រវែង​១៨៥ គីឡូម៉ែត្រ និង​ផ្លូវ​បេតុង​ប្រវែង​៥០​គីឡូម៉ែត្រ ស្ថាបនា​ស្រះ​ដី​សហគមន៍ ចំនួន​៧៥​ស្រះ ស្ថាបនា​ស្រះ​សហគមន៍ រៀប​ថ្ម ឬ​បេតុង ចំនួន​៧៥​ស្រះ និង​ទី​២ អភិវឌ្ឍន៍​ជំនាញ​នៅ​ជនបទ និង​ផ្ដល់​សេវា​គាំទ្រ​ដល់​អង្គភាព​គ្រប់គ្រង​គម្រោង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​សមាសភាព​ទាំងពីរ​នេះ អនុវត្ត​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​៥ គឺ​ខេត្តកំពង់ឆ្នាំង ខេត្ត​ប៉ៃលិន ខេត្តព្រៃវែង ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កោះកុង​៕ អត្ថបទ​៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm