សហព័ន្ធ​ E-Sports ​ប្រកាស​វិញ្ញាសា​ផ្លូវការសម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣

2022/09/08 05:14:15 pm        199

​កីឡាអេឡិចត្រូនិច៖ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជាបានប្រកាស​វិញ្ញាសា សម្រាប់​ដាក់​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជាជា​ផ្លូវការ​ហើយដែលមាន​សរុប​ចំនួន ៩​វិញ្ញាសាដើម្បី​ធ្វើការ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​នៅ​កម្ពុជា​នេះ។​

​វិញ្ញាសា​ទាំង ៩ ដែល​សហព័ន្ធ​ទើប​ប្រកាស​កាលពី​ថ្ងៃទី​០៧ ខែកញ្ញា​ម្សិលមិញរួមមាន​៖ ទី​១-​វិញ្ញាសា​ក្រុម​ AK2(PC), ​ទី​២-​វិញ្ញាសា​ឯកត្តជន​ AK2(PC), ​ទី​៣-​វិញ្ញាសា​ក្រុម​ PUBG Mobile, ​ទី​៤-​វិញ្ញាសា​ឯកត្តជន​ PUBG Mobile, ​ទី​៥-​វិញ្ញាសា​ក្រុម​បុរស​ Mobile Leagends: Bang Bang (Mobile), ទី​៦-​វិញ្ញាសា​ក្រុម​នារី​ Mobile Leagends: Bang Bang (Mobile), ទី​៧-​វិញ្ញាសា​ក្រុម​បុរស​ League Of League: Wild Rift (Mobile), ​ទី​៨-​វិញ្ញាសា​ក្រុម​នារី​ League Of League: Wild Rift (Mobile) ​និង​ទី​៩-​វិញ្ញាសា​ក្រុម​ Cross Fire (PC)។​ ​ទន្ទឹម​ជាមួយ​ការប្រកាស​វិញ្ញាសា​សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ ជា​ផ្លូវការ​នេះ សហព័ន្ធ​បាន​ក្រើនរំលឹក​ដល់​កីឡាករ​-​កីឡាការិនី​របស់ខ្លួនឲ្យ​បន្ដ​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​បន្ថែមតាម​វិញ្ញាសា​រៀងៗ​ខ្លួន ដើម្បី​អាច​ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ​មាតុភូមិ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤​ឆ្នាំនេះ។​

​គួរ​បញ្ជាក់ថា ការប្រកាស​វិញ្ញាសា​នេះ បន្ទាប់ពី​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍បានកំណត់​ប្រភេទ​កីឡា ៣៩ បូក​កីឡា​សម្ដែង ១​ប្រភេទដាក់​ក្នុង​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជាកាលពី​ថ្មីៗ និង​ការប្រជុំ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍នៅ​ទីក្រុង​បាងកកកាលពី​ថ្មីៗ ដែល​បាន​ពិភាក្សា និង​កំណត់​វិញ្ញាសា​ប្រកួត តាម​ប្រភេទ​កីឡា​នីមួយៗសម្រាប់​ស៊ី​ហ្គេម​នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm