Liverpool ចាញ់​ធ្ងន់​នៅ​ដី Napoli ខណៈ Ajax បំបាក់ Rangers ៤-០

2022/09/08 05:38:41 pm        102

​បាល់ទាត់៖ ​ក្រុម​ជើងឯក​រង UEFA Champions League រដូវ​កាល​មុន​ហង្ស​ក្រហម Liverpool ចាប់ផ្តើម​រដូវ​កាល​ថ្មី​ក្នុង​ពូ​ល A មិនល្អ​ឡើយ​ក្រោយ​រង​បរាជ័យ​ធ្ងន់​ករ​នៅ​ទឹកដី​អ៊ីតាលី Napoli ៤-១​។ ​​ក្រុម​របស់លោក Jurgen Klopp បាន​របូត​បី​គ្រាប់​ក្នុង​វគ្គ​ទី១ ដោយ​បាល់ ១១ម៉ែត្រ​របស់ Piotr Zielinski នាទី​ទី៥​។

​​Andre-Frank Anguissa និង Giovanni Simeone ក៏​រកបាន​ម្នាក់​មួយ​គ្រាប់​មុន​ចប់​វគ្គ​ទី១ មុនពេល Napoli បន្ថែម​មួយគ្រា​ប់​ទៀត​នៅ​ដើម​វគ្គ​ទី២ ដោយ Zielinski។ ​Liverpool តប​បាន​មួយ​គ្រាប់​វិញ​ដោយ Luis Diaz តែ​មិនអាច​រកបាន​គ្រាប់​លើស​នេះឡើយ​ ខណៈ Liverpool បញ្ចប់​ការប្រកួត​ដោយ​បរាជ័យ ៤-១ នេះ​។ ​​ងាក​មក​មួយគូ​ទៀត​ក្នុង​ពូ​ល A នេះដែរ Rangers បើក​ទំព័រ​នៃ​ការវិល​ត្រលប់​មកកាន់​ក្របខណ្ឌ​កំពូល​អឺរ៉ុប​លើកដំបូង​ក្នុង​រយៈពេល ១២ឆ្នាំ​ជាមួយនឹង​បរាជ័យ​ធ្ងន់​ករ​ដែរ​នៅ​ទឹកដី​ហូ​ឡង់​របស់ Ajax Amsterdam​។

​មិន​ខុសពី Napoli ឡើយ Ajax រកបាន​គ្រាប់​នាំមុខ​បី​គ្រាប់​ក្នុង​វគ្គ​ទី១ ដោយ​កីឡាករ​បីនាក់​ផ្សេងទៀត​រួមមាន Edson Alvarez, Steven Berghuis និង Mohammed Kudus មុនពេល​ដែល​អតីត​កីឡាករ​របស់ Spurs, Steven Bergwijn រកបាន​គ្រាប់​ចុងក្រោយ​នៅ​វគ្គ​ទី២​។ ​នេះ​ជា​បរាជ័យ ៤-០ លើក​ទី២ សំរាប់ Rangers ក្នុង​រយៈពេល ១សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​ទើប​ចាញ់​គូប្រជែង​ស្លា​ប់រស់ Celtic កាលពី​ថ្ងៃ​សៅរ៍​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm