សូ​ហ្វ​តេ​ន្នី​ស​រំពឹង​កីឡាករ​-​កីឡាការិនី​វ័យក្មេង​របស់ខ្លួននឹង​រីកចម្រើន ក្រោយ​បោះជុំរុំ​នៅ​កូរ៉េ​

2022/09/08 06:05:07 pm        79

​សូ​ហ្វ​តេ​ន្នី​ស៖ សហព័ន្ធ​កីឡា​សូ​ហ្វ​តេ​ន្នី​ស​កម្ពុជាបាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​វ័យក្មេង ៨​រូបទៅ​បោះជុំរុំ​ហ្វឹកហាត់ និង​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អន្ដរជាតិ​ The 2022 NH Nonghyup Bank Incheon Korea Cup International Soft Tennis Tournament ​រយៈពេល ៣​សប្ដាហ៍នៅ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស ក្រោយ​ខកខាន​រយៈពេល ២​ឆ្នាំដោយសារ​វិបត្តិ​កូ​វីដ​-១៩។​

​តាមរយៈ​ការបោះ​ជុំរុំ​ហ្វឹកហាត់ និង​ប្រកួត​ក្រៅប្រទេស​នេះ សហព័ន្ធ​រំពឹងថា កីឡាករ​-​កីឡាការិនី​វ័យក្មេង​របស់ខ្លួននឹងមាន​ភាព​រីកចម្រើន ទាំង​ការ​បន្សំ​ជាមួយ​ការប្រកួត​លក្ខណៈ​អន្ដរជាតិ ពិសេស​ពង្រឹងសមត្ថភាព​កាន់តែ​ប្រសើរ ស្របតាម​ផែនការ​យុទ្ធសាស្ដ្រ​របស់​សហព័ន្ធក្នុង​ការត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ជា សែន​វិស្សុត អគ្គលេខាធិការ​សហព័ន្ធ។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា កីឡាករ​-​កីឡាការិនី​សូ​ហ្វ​តេ​ន្នី​ស​កម្ពុជាដែល​បាន​ចេញទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅ​កូរ៉េ រួមមាន​កីឡាករ កាន់ សោ​ភ័​ណ្ឌ​, ​ច​ន ម៉ា​ដា​, ​សាយ សុចិ​ត្រា​, ​សំ ចាន់​កាប៊ី​, ​សយ សុ​ធន់​, ​សម ដេវីដ រួមជាមួយ​កីឡាការិនី ម៉េ​ត ម៉ា​រី​យ៉ាន និង​កីឡាការិនី ឃុន ចន្ទ​រ៉ូ​សិ​កា ដែល​ពួកគេ​បាន​ចាក​ចេញពី​មាតុភូមិកាលពី​ចុងខែ​សីហា​កន្លងទៅ។​

​លោក​បន្ថែមថា ក្រៅពី​ការបញ្ជូន​កីឡាករ​-​កីឡាការិនី​ទៅ​ហ្វឹកហាត់ និង​ពង្រឹងសមត្ថភាព​ក្រៅ​ស្រុក សហព័ន្ធ​ក៏មាន​គម្រោង​ស្នើសុំ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ដើម្បី​ស្វែងរក​គ្រូបង្វឹក​អន្តរជាតិ​មក​ហ្វឹកហាត់​ដល់​កីឡាករ​-​កីឡាការិនី​រយៈពេល​ពី ៧ ទៅ ៨​ខែមុន​ស៊ី​ហ្គេមឆ្នាំ​២០២៣ មកដល់​ផងដែរ ដើម្បី​ឆ្ពោះទៅ​សម្រេច​គោលដៅ​ដណ្ដើមបាន​មេដាយមាស ៣​គ្រឿងក្នុងចំណោម ៧​វិញ្ញាសានៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​នេះ។​ ​គួរ​ដឹងថា កីឡា​សូ​ហ្វ​តេ​ន្នី​សត្រូវបាន​ចាត់ទុកជា​ប្រភេទ​កីឡា​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា ក្នុង​ក្ដី​រំពឹង​ស្វែងរក​មេដាយមាស​ជូន​ជាតិនៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​នឹង​ប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        166
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm