Antoine Griezmann បំបែក​កំណត់ត្រា​រក​បាន​គ្រាប់​បាល់​នាទី​ចុង​ក្រោយ​បំផុត​នៅ UCL

2022/09/08 06:20:02 pm        93

​បាល់ទាត់៖ ​អភិនីហារ​បាន​កើតឡើង​នៅ​កីឡដ្ឋាន Wanda Metropolitano របស់ Atletico Madrid បន្ទាប់ពី​ការប្រកួត​ត្រូវ​សំរេច​គ្រាប់​បាល់​នៅ​ម៉ោង​បន្ថែម​បង្គ្រប់​ទាំងអស់​។ ​​Altetico Madrid បើកទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ព័រទុយហ្កាល់ FC Porto ជាការ​ប្រកួតពេញ​ដោយ​ភាពស្ងប់ស្ងាត់​ស្ទើរ​ពេញ ៩០​នាទី​។

​​លុះ​ឈានដល់​នាទី​ទី​៨២ ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ Mehdi Taremi ទទួលបាន​កាត​លឿង​ទី​២ បណ្តេញ​ចេញពី​ការប្រកួត ក្រោយ​កំហុស​ធ្វើជា​ដួល​ចង់បាន ១១​ម៉ែត្រ មុនពេល​ដែល Mario Hermaso ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី​៩០+១ ដែល​គិតថា​ជា​គ្រាប់​ជ័យជំនះ​ទៅហើយ​សំរាប់ Atletico Madrid​។ ​​មិនមែន​ទេ Mateus Uribe គឺជា​អ្នក​ស៊ុត​តាម​ស្មើ​ឱ្យ Porto ដោយ​បាល់​ពិន័យ ១១​ម៉ែត្រ​នាទី​ទី៩០+៦ នៃ​ម៉ោង​បន្ថែម​បង្គ្រប់ បន្ទាប់ពី​កំហុស​របស់ Hermaso ចុះទៅ​ការពារ​ដល់​ក្រោម​ហើយធ្វើឱ្យមាន​កំហុស​ដៃ​ប៉ះបាល់​។ ​​មិនទាន់​បញ្ចប់​ទេ Antoine Griezmann គឺជា​អ្នក​តែ​ត​បញ្ចូល​ទី​សំរេច​គ្រាប់​ជ័យជំនះ​ពិតប្រាកដ​នៅ​នាទី​ទី៩០+១១ ឱ្យ Atletico Madrid យកឈ្នះ Porto ២-១​។

​​បើតាម​ការកត់ត្រា​រប​ស់ Opta តាំងពី​ឆ្នាំ២០០៣ មក​គ្រាប់​បាល់​របស់ Griezmann នាទី​ទី១០០ និង ២១វិនាទី រឺ​នាទី​ទី៩០+១១ នេះជា​គ្រាប់​បាល់​ដែល​រកបាន​នៅ​នាទីចុងក្រោយ​បំផុត​បំបែក​កំណត់ត្រា​នៅ UEFA Champions League មិន​គិត​ម៉ោង​បន្ថែម ១៥នាទី​ពីរដង​។ ​​មិនតែប៉ុណ្ណោះ​បី​គ្រាប់​ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់​នេះគឺជា​លើក​ទី២ ដែល​កើតឡើង​នៅ UCL បន្ទាប់ពី​លើក​ទី១ កាលពី​ខែធ្នូ​ ឆ្នាំ២០២១ ក៏​ជា​ជំនួប​រវាង​ក្រុម​ទាំងពីរ​ដែរ​។ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Atletico Madrid ឈរលើ​គេ​ក្នុង​ពូ​ល B នេះ​ជាមួយ Club Bruges ដែល​យកឈ្នះ Bayer Leverkusen ១-០ យប់មិញ​ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm