ទេសរដ្ឋមន្រ្តី លី ធុជ នាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ចូលរួមគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅក្រុងបាវិត

2021/04/27 09:59:58 am        341

បាវិត៖ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ក្នុងនាម​លោក​ស្រី​កិត្តិ​សង្គ​​ហ​បណ្ឌិត​ ម៉ែន ​សំអន ​ឧប​នាយក​រដ្ឋ​មន្រ្តី​ ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបា​ល​ចុះមូ​ល​ដ្ឋាន​ខេត្ត​ស្វាយរៀង​ ឯកឧត្ដម​​ទេសរដ្ឋ​មន្រ្តី ​លី​ ធុជ​ ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​បាវិត​ បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ ​និង​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​រដ្ឋបាល​ក្រុង​បាវិត ​សង្កាត់​ទាំង៥​ ក្រុមគ្រូពេទ្យ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែលកំពុង​បំពេញ​ការងារ​យ៉ាង​សកម្មក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាល​ដាលជំងឺ​កូវី​ដ-១៩ ​នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង។​

 

ក្នុង​នាម​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ឯកឧត្ដម​ទេសរ​ដ្ឋ​មន្រ្តី​ បាន​ថ្លែង​អំណរ​គុណ ​និង​កោត​សរសើរ​ប្រកបដោ​យ​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹក​នាំ​ខេត្ត​ស្វាយរៀ​ង ​រដ្ឋបាល​ក្រុង​បាវិត ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ ​និង​អាជ្ញាធរ​មូល​ដ្ឋាន ​ដែល​បាន​ខិត​ខំ​ប្រឹងប្រែង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺកូ​វីដ​-១៩ ​ជា​ពិសេស​ក្រុម​គ្រូពេទ្យ ​ដែលបាន​យក​ចិត្ត​ទុក​ដាក់​ ពុះ​ពារ​យ៉ាង​សស្រាក់​សស្រាំ​គ្រប់​បែប​យ៉ាង ​ដើម្បី​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ការងារ​គ្រប់គ្រង​ធ្វើច​ត្តាឡីស័ក ​និង​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូវីដ ​កំពុង​រីករាល​ដាល​យ៉ាង​ខ្លាំង​នៅ​ក្រុង​បាវិត​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។​

 

ឯកឧត្ដម​ទេសរ​ដ្ឋ​មន្រ្តី ​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​របាយការណ៍ ​និង​លទ្ធផល​នៃ​កា​រ​ធ្វើ​តេស្ត​វិជ្ជមានកូ​វីដយ៉ាង​ច្រើន​នៅ​ក្រុង​បាវិត​។ ​ឯកឧត្ដម​បាន​អំពាវនាវ​ឲ្យ​អ្ន​ក​រ​ក​ស៊ី​ទទួល​ទាន​ ប្រជាពលរដ្ឋ ​និង​កម្មករ-​កម្មការនី​ទាំង​អ​ស់​នៅក្រុង​បាវិត​ ត្រូ​វ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​និង​អនុវត្តន៍តា​ម​សេចក្តី​ណែនាំផ្សេ​ង​ៗ​របស់​ក្រសួង​សុខាភិបាល​ចំពោះ​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩ ​ជា​ពិសេស​ត្រូ​វ​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​វិធាន​ការ​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី ​“៣កុំ ​៣ការពារ”​ និង​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ​ឲ្យ​បាន​គ្រប់ៗ​គ្នានៅ​តាម​មូល​ដ្ឋាន​របស់​ខ្លួន​តាម​ផែន​ការ​របស់​រដ្ឋបា​លខេ​ត្ត។​

 

ឆ្លៀត​ក្នុង​ឱកាស​នោះ​ ទេស​រដ្ឋម​ន្រ្តី​ លី ធុជ បាននាំយកមកនូវ​គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ រួម មាន៖ អង្ករ ២តោន មីម៉ាម៉ា ៤៥កេសធំ ត្រីខ ៤៥កេសធំ ទឹកបរិសុទ្ធ ១០០កេស អាលកុល ២៥០លីត្រ ទឹក ផ្លែឈើ ២០កេស អាវពេទ្យ(PPE) ១៥០ របាំងមុខ ២៥០ ម៉ាស់ ៦០០០ ម៉ាស់ពេទ្យ(N95) ៥០០ ស្រោមជើងពេទ្យ ១០០គូរ អាវការពារបាញ់ថ្នាំសម្លាប់មេរោគ ៥ និងថវិកាមួយចំនួនទៀត ដោយត្រូវប្រគល់ និងបែងចែកជូន៖ ទី១/មណ្ឌលចត្តាឡីស័កក្រុងបាវិត ទី២/អធិការ​ក្រុង​បាវិត​ ទី៣/កងរាជអាវុធហត្ថក្រុង ទី៤/ផ្នែកសឹករងក្រុង ទី៥/មន្ទីរពេទ្យបង្អែកជីភូ និងទី៦/មណ្ឌលសុខភាពបាវិត សម្រាប់ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-​១៩ នៅក្រុងបាវិត។

 

ជាមួយគ្នានេះ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី និងក្រុមការងារ បានចុះពិនិត្យអគារដែលរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំឡើងសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលជំងឺកូវីដនៅអគារម៉ុកបាយ ព្រមទាំងបានចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងរបស់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពបាវិត ផងដែរ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm