អ៊ុយ​ក្រែ​ន​អបអរ​ជ័យជម្នះ​ការ​វាយបក​ដោយ​ជោគជ័យ ខណៈ​រុស្ស៊ី​វាយ​សងសឹក​

2022/09/08 06:55:56 pm        744

​អ៊ុយ​ក្រែ​ន៖ កងកម្លាំង​រុស្ស៊ី​បាន​បាត់បង់​ដែនដី​ នៅ​លើ​សមរភូមិ​ជួរមុខ​ទាំងអស់​អំឡុង​សប្ដាហ៍​ទី​២៨ ​នៃ​សង្គ្រាម ខណៈ​ការ​វាយបក​បាន​រីក​រាលដាល​ពី​តំបន់ ​Kherson ​ភាគខាងត្បូង​ដល់​ភាគ​ខាងកើត និង​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ ជាការ​បង្ហាញ​ពី​សមត្ថភាព​ដែល​នៅតែ​បន្ត​របស់​អ៊ុយ​ក្រែ​ន ​ក្នុងការ​ដណ្ដើមយក​ដឹក​ដី​របស់​ខ្លួន​មកវិញ​។ ​

​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅ​ភាគ​ខាងជើង​បាន​បើក​ការ​វាយបក​នៅ​ក្នុង​តំបន់ Kharkiv ភាគ​ខាងជើង​កាលពី​ថ្ងៃ​ទី​៦ ​ខែ​កញ្ញា​សប្ដាហ៍​នេះ​។ ទោះបី​ជា​មាន​ភាព​ស្ងប់ស្ងាត់​ចេញពី​វិទ្យុ​ពី​ក្រុម​មេដឹកនាំ​នយោបាយ និង​យោធា​របស់​ប្រទេស​នេះ​នៅ​ក្នុង​ទីក្រុង Kyiv យ៉ាងណាក្ដី​ក្រុម​អ្នក​សរសេរ​ប្លុក​របស់​យោធា​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បាន​រាយការណ៍​ថា មានការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​ទីប្រជុំជន​ Verbivka​ និង ​Balakliia ស្ថិតនៅ​ចម្ងាយ​ប្រមាណ ​៧០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទីក្រុង Kharkiv ដែល​ទាហាន​អ៊ុយ​ក្រែ​ន​ដណ្ដើម​យក​បាន​វិញ​កាលពីដើម​ខែ​ឧសភា។ កងកម្លាំង​អ៊ុយ​ក្រែ​ន​ទំនង​បាន​ដណ្ដើម​យក​មកវិញ​លើ​តំបន់ Verbivka ជាទី​ដែល​ពួកគេ​បាន​បង្ហោះ​រូបភាព​ទីតាំង​ភូមិសាស្ត្រ បង្ហាញ​ពី​ទាហាន​រុស្ស៊ី​ស្លាប់​ជាច្រើន​នាក់​។​

​តំបន់ Rybar គឺជា​ដែនដី​មួយ​ក្នុងចំណោម​ដែនដី​មួយ​ចំនួន ​ដែល​ក្រុម​អ្នក​សរសេរ​ប្លុក​របស់​យោធា​រុស្ស៊ី​កំពុង​រាយការណ៍​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​នៅតែ​បន្ត​ជុំវិញ​ទីប្រជុំជន Balakliia កាលពី​ល្ងាច​ថ្ងៃ​ទី​៦​កញ្ញា ប៉ុន្តែ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ​ខែកញ្ញា​បាន​រាយការណ៍​ថា ទីប្រជុំ​ជននេះ​ត្រូវ​បាន​រង​ការឡោមព័ទ្ធ​ទាំង​ស្រុង។​ ក្រុម​អ្នកសារព័ត៌មាន​រុស្ស៊ី​ក៏បាន​និយាយ​ផង​ដែរ​ថា កងកម្លាំង​ក្រុង Moscow បាន​បំផ្ទុះ​ស្ពាន​នានា​ឆ្លងទន្លេ Balakleyka និង​ទន្លេ Krainya Balakleyka ដើម្បី​កុំ​ឲ្យ​ទាហាន​អ៊ុយ​ក្រែ​ន​រុល​ចូល​ទៅ​មុខ​ថែមទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm