គ.ជ.ប ស្នើភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

2022/09/08 07:25:37 pm        986

ភ្នំពេញ៖ ឯកឧត្តម ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឱ្យភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយបន្ត ​ដើម្បីអប់រំដល់សាធារណជន អំពីការចុះបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយអនុវត្តតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ។

ឯកឧត្ដម ទេព នីថា ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២២» ជូនលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត តំណាង​គណបក្ស​នយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល​ កាលពីថ្ងៃទី០៧ ខែកញ្ញាម្សិលមិញ បានលើក​ឡើងថា លេខាធិការដ្ឋានរាជ ​ធានី-ខេត្តរៀបចំការបោះឆ្នោត ត្រូវត្រៀមរៀបចំសម្ភារឧបទ្ទេស និង​ត្រៀមលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្តទៅមន្រ្តី ក្រុមចុះឈ្មោះបោះឆ្នោត និងភាគីពាក់ព័ន្ធ​ផ្សេងទៀត ក្នុងក្របខណ្ឌរាជធានី ខេត្ត របស់ខ្លួន ស្របតាមផែនការ និងប្រតិទិន ដែលបានកំណត់ និងតាមគោលការណ៍ណែនាំរបស់ គ.ជ.ប ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំ ។

ឯកឧត្តម បានស្នើសុំភាគីពាក់ព័ន្ធជួយផ្សព្វផ្សាយបន្ត ដើម្បីអប់រំដល់សាធារណជនអំពីការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងចូលរួមសហការអនុវត្តតាមតួនាទី និងភារកិច្ច​រៀងៗខ្លួន តាមគោលការណ៍ណែនាំរបស់ គ.ជ.ប សំដៅធានាឱ្យការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះ​ឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រេចបានជោគជ័យ ប្រកបដោយបរិយាកាសសន្តិសុខ​ សុវត្ថិភាព និង​មានសណ្ដាប់ធ្នាប់ល្អ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។

អគ្គលេខាធិការ គ.ជ.ប បានបន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវ អនុវត្ត​តាម​បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ​លើក លែង​តែ​បញ្ញត្តិ​ពាក់ព័ន្ធនឹងសម្ភារ ​ឯកសារចុះឈ្មោះបោះឆ្នោត ដែលត្រូវផ្តល់​ជូនលេខាធិការដ្ឋាន​រាជធានី ​ខេត្តរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ​និងក្រុមចុះឈ្មោះបោះឆ្នោត ដូចបាន​កំណត់ និងផ្តល់ជូន ជាក់ស្តែងតាមការសម្រេចរបស់ គ.ជ.ប ​ផ្អែកលើផែនការសម្ភារ ឯកសារប្រចាំឆ្នាំ២០២២ ។

ឯកឧត្ដម បានបញ្ជាក់ថា ផ្អែកតាមមេរៀនពិសោធន៍កន្លងមក ​និងក្នុងគោលបំណងធ្វើឱ្យប្រសើរ ឡើង​នូវការអនុវត្តការងារបច្ចេកទេសចុះឈ្មោះបោះឆ្នោត គ.ជ.ប បានរៀបចំកែលម្អកម្មវិធី​ចុះ​ឈ្មោះបោះ ឆ្នោតក្នុងប្រព្រ័ន្ធកុំព្យូទ័រ ​និងកែសម្រួលទម្រង់បែបបទបង្កាន់ដៃ បញ្ជាក់ការ​ចុះ​ឈ្មោះបោះឆ្នោត​ និងទម្រង់ ​បែបបទបង្កាន់ដៃទទួលកែតម្រូវ ឬ/និងប្ដូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់​ ព្រមទាំងចាត់បានវិធាន ការនានា ​ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពទិន្នន័យ​អត្តសញ្ញាណបុគ្គល៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        99
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        130
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm