លោកស្រី Truss ប្រឈមមុខ​នឹង​សភា​ជា​លើកដំបូង​ក្នុងនាម​ជា​មេដឹកនាំ

2022/09/08 07:27:57 pm        527

​អង់គ្លេស៖ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Liz Truss បាន​ប្រាប់​សភា​ថា លោកស្រី​ប្រឆាំង​ការយកពន្ធ​បន្ថែម​លើ​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន ហើយនឹង​ដាក់ជំនួស​ដោ​យ​ការ​កាត់​ពន្ធ​អនុគ្រោះ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន និង​គ្រប់គ្រង​វិបត្តិ​នៃ​ការធ្វើ​ឲ្យ​ប៉ះពាល់​លើ​ជីវភាព​រស់នៅ​ របស់​ប្រជាជនដែល​កំពុង​កើនឡើង​។

លោកស្រី Truss ត្រូវបាន​ចោទសួរ​កាលពី​ថ្ងៃ​ពុធ​ដោយ​មេដឹកនាំ​បក្សប្រឆាំង​លោក Sir Keir Starmer អំពី​ផែនការ​របស់លោក​ស្រី​ក្នុងការ​ដោះស្រាយ​វិបត្តិ​ថាមពល​ដែល​កំពុង​កើនឡើង ​ក្នុងអំឡុងពេល​សម័យប្រជុំ​របស់​នាយករដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍​លើកដំបូង​របស់លោក​ស្រី​នៅក្នុង​សភា​។​ ​លោក Starmer បាន​និយាយ​អំពី​ផែនការ​របស់លោក​ស្រី Truss ថា ពុំមាន​អ្វី​ថ្មី​នោះទេ​អំពី​គំនិត​ស្រមើ​ស្រ​ម៉ៃរបស់​គណបក្ស Tory ចំពោះ​គោលនយោបាយ​សេដ្ឋកិច្ច​ការ​ហុច​ប្រយោជន៍​ដល់​ក្រុម​អ្នកមាន ដោយ​លោក​បន្ថែមថា​ អ្នកធ្វើការ​នៅ​ចក្រភព​អង់គ្លេស​នឹង​ជា​អ្នក​បង់ប្រាក់ ​សម្រាប់​ការខកខាន​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការប្រមូល​ពន្ធលើប្រាក់ចំណេញ​ របស់​ក្រុមហ៊ុន​ថាមពល​ធំៗ​។ លោកស្រី Truss បាន​ឆ្លើយតប​វិញ​ដោយ​និយាយថា​ ពុំមាន​អ្វី​ថ្មី​អំពី​ការដំឡើង​ពន្ធ​របស់​បុគ្គលិក និង​ការចំណាយ និង​បាន​ចោទប្រកាន់​លោក Starmer ថា ​មិន​យល់​អំពី​បំណង និង​ឱកាស​។​

​លោកស្រី​បាន​សន្យាថា​នឹង​កាត់​បន្ថយពន្ធ និង​មាន​ចំណាត់ការ​ភ្លាមៗ​ជួយ​ដល់​ពលរដ្ឋ​ ក្នុងការ​ចំណាយ​លើ​ថាមពល​របស់​ពួកគេ ប៉ុន្តែ​ក៏​នឹង​ធានាបាន​ការផ្គត់ផ្គង់​ថាមពល​រយៈពេល​វែងរ​បស់​យើង​ផងដែរ​។ លោកស្រី​ត្រូវបាន​គេ​រំពឹងថា នឹង​បង្ហាញ​ផែនការ​ថាមពល​របស់​លោកស្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ថា លោកស្រី Truss មាន​ផែនការ​ទប់​ការចំណាយ​លើ​ផ្នែក​ថាមពល​។ ការចំណាយ​សម្រាប់​អ្នក​ជាប់ពន្ធ​ដែល​វិធានការ​នេះ​អាចឈាន​ដល់ ១០០ពាន់​លាន​ផោន ឬ ១១៦​ពាន់​លាន​ដុល្លារអាមេរិក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        96
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm