ក្រសួងសុខាភិបាល ពង្រីកអគារសម្រាកព្យាបាលជម្ងឺចំនួន១៥០គ្រែ ក្នុងមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត

2022/09/08 08:08:06 pm        631

ភ្នំពេញ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល អមដំណើរដោយលោកសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យអគារសម្រាកព្យាបាលជម្ងឺ ថ្មី កម្ពស់៤ជាន់ នៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា នេះជាការរីកចម្រើនថ្មីមួយបន្ថែមទៀត លើ​វិស័យសុខាភិបាល ​ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រី្ត នៃ​ព្រះរា​ជាណា​ចក្រកម្ពុជា ​បានយកចិត្តទុកដាក់ខ្ពស់​ ដល់វិស័យសុខាភិបាល ដោយពង្រីកអគារមនី្ទរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ​អគារថ្មីនេះ ​ដាក់គ្រែសម្រាប់ទទួលអ្នកជំងឺ ​បានចំនួន ១៥០គ្រែបន្ថែមទៀត សម្រាប់​ពិនិត្យ ព្យាបាលជំងឺក្រពះ ​ពោះវៀន ​និងប្រព័ន្ធប្រសាទ។ ក្រៅពីការពង្រីកអគារមនី្ទរពេទ្យ យើង​ក៏បង្កើនសមត្ថភាពរបស់មនី្ទរពេទ្យនេះ ឲ្យក្លាយជាមនី្ទរពេទ្យថ្នាក់ជាតិធំមួយ។

ឯកឧត្តម រដ្ឋមន្រី្ត បានបន្ថែមទៀតថា ​ក្រៅពីនោះក្រសួងសុខាភិបាល ក៏បានពង្រីកមនី្ទរពេទ្យ នៅ​តាម​បណ្តាខេត្តនានា ​ដូចជានៅខេត្តត្បូងឃ្មុំ ​សៀមរាប ​ឧត្តរមានជ័យ ​ប៉ៃលិន បាត់ដំបង រតនគីរី មណ្ឌលគីរី ​ដើម្បីគ្របដណ្តប់តាមភូមិសាស្រ្ត ​និងលើកកម្ពស់តាមជំនាញវិទ្យាសាស្រ្ត ជាពិសេស​លើក​កម្ពស់សុខុមាលភាពជូនមនុស្សចាស់​ ស្រី្ត និងកុមារ។

សមិទ្ធផលថ្ងៃនេះ ​គឺជាការអភិវឌ្ឍរីកចម្រើន ចំពោះរូបឯកឧត្តម ផ្ទាល់ គឺជាការគោរពដឹងគុណជូន​ចំពោះ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ​ដែលលោកបានផ្តល់នូវសុខសន្តិភាព ស្ថេរភាព​នយោបាយ ​ដែលឧបត្ថម្ភគាំទ្រ​ ជាពិសេសវិស័យសុខាភិបាលរបស់យើង ​សម្តេចតេជោ លើកទឹក​ចិត្តដល់មន្រី្តសុខាភិបាល ក្នុងការបំពេញការងារផ្តល់សេវាសុខាភិបាល​ជូនប្រជាពលរដ្ឋ ដោយ​មិនខ្លាចនឿយហត់ ​និងទទួលបានជោគជ័យជាបន្តបន្ទាប់​ រួមជាមួយផ្នែកពាក់ព័ន្ធ និងអាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់ថ្នាក់ទាំងអស់។

បើតាមលោកសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត បានឲ្យដឹងថា សព្វថ្ងៃមានបងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ចន្លោះពី ៣០០០នាក់ ទៅ៤០០០នាក់ បានចូល​មកមនី្ទរពេទ្យ ​ដើម្បីទទួលការពិនិត្យ ពិគ្រោះ ​និងព្យាបាលជំងឺ នៅគ្រប់ផ្នែកទាំងអស់ ក្នុងនោះមានប្រជាពលរដ្ឋចន្លោះពី៧០០នាក់ ទៅ៨០០នាក់ បានសម្រាកព្យាបាលជម្ងឺក្នុងមនី្ទរ​ពេទ្យ។ ​ដូច្នេះក្នុងនាមថ្នាក់ដឹកនាំមនី្ទរពេទ្យ មានចិត្តសប្បាយរីករាយនិងមោទនភាពណាស់ ក្នុងការ​បម្រើសុខភាពជូនប្រជាជន ​និងគោរពបាននូវភារកិច្ច និង​គោលនយោបាយរាជរដ្ឋាភិបាល ក្រោម​ការដឹកនាំប្រកបដោយភាពឈ្លាសវៃ​ និងគតិបណ្ឌិតរបស់សម្តេចតេជោ និងឆ្លើយតបទៅនឹងតម្រូវ​ការរបស់ប្រជាពលរដ្ឋ៕អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        92
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm